ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោកWHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកឲ្យអនុវត្តដើម្បីរក្សាសុខភាព និងចៀសឆ្ងាយការឆ្លង អំឡុងជំងឺរាតត្បាតកូវីដ ១៩ នេះ ៖

១. ញ៉ាំអាហារដែលមានគុណភាព សុវត្ថិភាព និងសំបូរទៅដោយសារធាតុបំប៉ន និងជីវភាព ។

២. កំណត់ទៅលើការទទួលទានគ្រឿងស្រវឹង និងបញ្ចៀសភេសជ្ជៈដែលមានជាតិស្ករច្រើន ។

៣. ហាមជក់បារី ព្រោះការជក់បារី អាចជួយបង្កើនគ្រោះថ្នាក់នៃការចម្លងជំងឺកូវីដ ១៩ ។

៤. ត្រូវហាត់ប្រាណឲ្យបានច្រើន ។

៥. ថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ ដើម្បីបញ្ចៀសភាពតានតឹងនៅក្នុងអារម្មណ៍នាអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤៣,៥៤២,៥៥០ ករណី និងមានអ្នកស្លាប់ចំនួន ៣,០៥៧,៥៤១ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១២១,៨៩៦,១៥៧ នាក់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *