ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ផ្ញើសារលិខិតរំលែកមរណទុក្ខគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ

(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ គោរពជូនចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើត របស់សម្ដេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា ដែរបានទទួលមរណភាព នាថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កាលពីវេលាម៉ោង ១៧:៤០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

យេីខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

🙏🙏🙏🙏រដ្ឌបាលខេត្តព្រៃវែង សារលិខិរំលែកមរណទុក្ខ សូមគោរពជូន

adm

Leave a Reply

Your email address will not be published. Required fields are marked *