ព័ត៌មានជាតិ

តាមកម្មវិធីដែលបានគ្រោងទុកថ្ងៃនេះជាថ្ងៃទី៤នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងសហការី មកកាន់ខេត្តកំពង់ធំ


(កំពង់ធំ) តាមកម្មវិធីដែលបានគ្រោងទុក ថ្ងៃនេះជាថ្ងៃទី៤ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និង សហការីមកកាន់ខេត្តកំពង់ធំ៖ ពិនិត្យវិស័យវារីវប្បកម្ម ខេត្តសៀមរាប៖ អញ្ជើញជាអធិបតីក្នុង វេទិការជាតិអេកូទេសចរណ៍លើកទី២ ខេត្តមណ្ឌលគីរី៖ ជំរុញ និងលើកស្ទួយវិស័យសាកវប្បកម្ម (បន្លែ-ផ្លែឈើសុវត្ថិភាព) និងខេត្តក្រចេះ៖ ពិនិត្យវឌ្ឍនភាពវិស័យកសិ-ឧស្សាហកម្ម (ចេកអំបូងលឿង)។ សម្រាប់កម្មវិធីនាព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា មានជាបន្តបន្ទាប់ដូចខាងក្រោម៖

កម្មវិធីទី១៖
ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្តមណ្ឌលគីរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តមអគ្គនាយកនៃអគ្គនា យកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូភីខេម ហ្វ្រ៊ូត អេន វេជីថេប៊ល ដែលជាក្រុមហ៊ុនប្រមូលទិញ ចុះពិនិត្យបណ្តុំផលិតបន្លែតាមស្តង់ដាសុវត្ថិភាព ពិនិត្យស្ថានភាពដាំដុះបន្លែរបស់កសិករលើផ្ទៃដីទំហំ ៦ហ.ត និងចូលរួមសកម្មភាពចុះប្រមូលផលបន្លែសុវត្ថិភាពនៅក្នុងក្រុងសែនមនោរម្យ។ លោក ឃ្លោក ថេង (០៨៨៦១០០៦០៦) ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ជាម្ចាស់ចម្ការស្ពៃបូកគោ ស្ពៃក្តោប និងដំឡូងបារាំង និងកសិករ ភិន ភន (០៨៨៤៤២០៨៧៧) ប្រធានសហគមន៍បន្លែសុវត្ថិភាពមនោរម្យ មានផ្ទះសំណាញ់ចំនួន ១ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ម្ចាស់ចម្ការស្ពៃក្តោប បូកគោ និងដំឡូងបារាំង។

ជួបសំណេះសំណាលជាមួយម្ចាស់ចម្ការ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ កោតសរសើរ និងវាយតម្លៃលើការខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកដាំដុះបន្លែសុវត្ថិភាពមានសក្តានុពលលើទីផ្សារទាំងតម្រូវការ និងតម្លៃខ្ពស់ល្អ ហើយសកម្មភាពនេះបាននិងកំពុងចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញគាំទ្រ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាកសិករ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេឡើងលើចលនាជំរុញផលិតកម្មស្បៀង។ ដំណាំលូតលាស់ និងផ្តល់ផងបានល្អ ដែលជាប្រភពចំណូលខ្ពស់ពី ៥០០០-៨០០០ដុល្លារ/ឆ្នាំ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យបន្តខិតខំបន្ថែមទៀតលើការងារបច្ចេកទេស ប្រើប្រាស់ពូជ ថ្នាំសម្លាប់សត្វល្អិត ការសន្សំជីធម្មជាតិដើម្បីជួយកាត់ បន្ថយថ្លៃដើម ការប្រើប្រាស់ទឹក ការចងក្រងបណ្តុំផលិត និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

adm

Leave a Reply

Your email address will not be published. Required fields are marked *