ព័ត៌មានសិល្បះនិងកីឡា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ដែលជាប់លេខ១ជាប់គ្នា ៥ដង ក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង!(Video inside)

 

ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថទូទាំង ២៥ រាជធានី-ខេត្ត បានអញ្ជើញចូលរួមប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង តាមការអំពាវនាវរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្រាប់ឆ្នាំ២០២៣នេះ ក៏ដូចឆ្នាំមុនៗផងដែរ នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍ប្រពៃណីដ៏កក្រើកខាងលើនេះ ក៏ត្រូវបានរៀបចំជាថ្មីម្តងទៀត ក្រោមអអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការរៀបចំរបស់អាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងកីឡាករអុំទូកមកពីកងរាជអាវុធហត្ថ រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស រួមជាមួយទូកមកពី ក្រុងស្រុកទូទាំងខេត្តស្វាយរៀង ទូកសាលាខេត្តស្វាយរៀង និងទូកមកពីតាមបណ្តាខេត្តផ្សេងមួយចំនួនទៀត ចូលរួមយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះផងដែរ ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាទូកតែងតែទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំកន្លងៗមក នៅតែការពារបាន នូវជ័យលាភី របស់ខ្លួនដដែលក្នុងឆ្នាំ២០២៣នេះ គឺទទួលបានជ័យលាភីលេខ១ជាលើកទី៥។

បន្ទាប់ពីទទួលបានជ័យជំនះដ៏ត្រចះត្រចង់រួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងឧបត្ថម្ភ អំណោយ ជាសម្ភារៈរួមជាមួយថវិកា ជូនដល់ក្រុមកីឡាករអុំទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញទាំងអស់ ដែលបានខិតខំប្រឹងប្រែងដណ្ដើមនិងរក្សាបាននូវជ័យលាភីចំណាត់ថ្នាក់លេខ១ នាំកិត្តិយស ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាថ្មីម្តងទៀត។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ជូនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានជ័យលាភីលេខ១ជាប់ៗគ្នា ចំនួន៥លើក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *