ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះថ្លែងអំណរគុណក្រុមការងារគណបក្សប្រជាជនកម្ពុជា ទូទាំងសង្កាត់ព្រែកកំពឹស!

នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយលោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជន ទូទាំងសង្កាត់ព្រែកកំពឹស និងសម្តែងការថ្លែងអំណរគុណ ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី០៧ កន្លងមក ដែលជាការរួមចំណែកជួយដល់គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ធានាបាននូវនិរន្តភាព សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើន ជូនកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានផ្តល់ជូននូវថវិកា រួមជាមួយភេសជ្ជៈ ឧត្ថម្ភជូនដល់ក្រុមការងារសាខាគណបក្សភូមិទាំងអស់ ដើម្បីយកទៅរៀបចំពិធីជប់លៀងពិសារអាហារសាមគ្គីតាមសាលាបុណ្យភូមិនីមួយៗជាមួយប្រជាពលរដ្ឋតាមភូមិរាងខ្លួន ជាការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងនិតិកាលទី០៧នេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *