ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ណែនាំឱ្យគ្រប់មន្ទីរអង្គភាព ពង្រឹងចំណុចខ្វះខាត ដើម្បីបំពេញតម្រូវការពលរដ្ឋឲ្យកាន់តែប្រសេីរ


(ព្រៃវែង)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុកនានា នៅក្នុងខេត្តព្រៃវែង ឱ្យពង្រឹងនូវចំណុចខ្វះខាតរបស់ខ្លួនបន្ថែុមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។
លោកបានជំរុញឱ្យអនុវត្តនូវភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានកាន់ល្អប្រសើឡើងបន្ថែមទៀត។
ឯកឧត្តម ជា សុមេធី ថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកទាំង ១៣ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទជាច្រេីនរូបផងដែរ។

ឯកឧត្តម ជា សុមេធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរគួរជាទីមោទនៈ។
លោកអភិបាលខេត្ត បន្តទៀតថា ចំពោះបញ្ហាប្រឈមនានាដែលបានលើកឡើងនៅក្នុងអង្គប្រជុំនេះ យើងត្រូវខិតខំជំរុញយកចិត្តទុកដាក់ ពួតដៃគ្នាធ្វើការងារនេះដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានកាន់ប្រសើឡើង នឹងឱ្យសម្រេចជាផ្លែផ្កានៅពេលខាងមុខ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ត្រូវតែបន្តអនុវត្តន៍ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីបន្តចូលរួមទប់ស្កាត់នៅជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង ក៏បានរាយការណ៍នៅលទ្ធផលរបស់ខ្លួន ដែលបានអនុវត្តកន្លងមកសម្រេចបាន និងបញ្ហាប្រឈមនានារបស់ស្រុកនីមួយៗ ដើម្បីដោះស្រាយ និងពិភាក្សារកដំណោះស្រាយឲ្យបានល្អប្រសើរបន្ថែទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *