ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត ណែនាំមន្ទីរអង្គភាព អាជ្ញារធរទាំងអស់ ត្រូវយកចំនុចខ្វះខាតរបស់ខ្លួន ទាំងអស់ ដែអនុវត្តកន្លងមកត្រូវខិតខំបំពេញឲ្យកាន់តែប្រសើឡើង

ព្រៃវែង៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី  អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា ចំនុចខ្វះខាត របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តកន្លងមក ដើម្បីរួមគំនិត មតិយោបល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាតទាំងអស់នោះជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទាន់ពេលវេលា និងពេញចិត្ត។

ក្រោយពីបានស្ដាប់នូវផែនការសកម្មភាព របាយការណ៍ និងបញ្ហាប្រឈម ចំនុចខ្វះខាត មួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងរួចមកនោះ។ 

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បាន ថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអនុវត្តន៍ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក។ 

ក្នុងនោះដែរ ឯកឧត្តម ស្បោ សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងថា មន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាពខិតខំអនុវត្តឲ្យមានប្រសិទ្ធភាព ត្រូវតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបជូនគាត់បានទាន់ពេលវេលា។ ត្រូវតាមដាននិងក្តាប់ឲ្យបានសកម្មភាពទាំងឡាយ ជាពិសេសការអនុវត្តឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។  កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ ទាក់ទងទៅនិងសេវាសុខភាព ដល់ប្រជាពលរដ្ឋ ឱ្យបានល្អជាពិសេសជំងឺ covid 19 ដែលមិនទាន់ទៅណាឆ្ងាយនេះ។ ត្រូវពន្លឿនក្នុងការផ្ដល់ការធ្វើអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលាជូនគាត់។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី ៤៨ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងនេះ បានធ្វើការ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។  ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *