ព័ត៌មានជាតិ

លោក សុខ ពេញវុធ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវសំបុកមាន់ អ៊ុតកៅស៊ូAC នៅបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីវត្តភ្នំដល់វិមានឯករាជ្យ


នាព្រឹកថ្ងៃ អាទិត្យ នេះ ខ្ញុំបាន ដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវសំបុកមាន់ អ៊ុតកៅស៊ូAC នៅបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូល រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រហូត រង្វង់មូលវិមានឯករាជ្យ ។ បន្ទាប់ពីជួសជុលសំបុកមាន់ រួចរាល់ មន្ត្រីជំនាញនិង អនុវត្តតាមគម្រោង ដោយធ្វើការអ៊ុតកៅស៊ូAC កំរាស់៥ សង់ទីម៉ែត្រ បន្ថែមទាំងមូលតែម្តង ។

ការចុះត្រួតពិនិត្យនេះខ្ញុំ បានណែនាំអោយក្រុមហ៊ុនជួសជុលផ្លូវ ត្រូវអនុវត្តន៍តាម បទដ្ឋានបច្ចេកទេស ផ្តោតសំខាន់លើគុណភាព អោយបានល្អប្រសើរ និង រាល់ពេលជួសជុលរួចត្រូវ សំអាតកាក់សំណល់ វិចខ្ចប់អោយបានត្រឹមត្រូវ ដើម្បីសោភ័ណ្ឌ និង បញ្ចៀសការគ្រោះថ្នាក់ផ្សេងៗ ។

សូមបញ្ជាក់ថា គម្រោង ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ៥សង់ទីម៉ែត្រ នេះជាគម្រោង ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកំពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *