ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងគណៈអភិបាលខេត្ត ព្រមទាំងអភិបាលស្រុកទាំង១៣ កងកម្លាំងទាំងបី ជាមួយមន្រ្តីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ខេង ភិរុណ ដែលត្រូវជាភរិយាឯកឧត្តម ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី និងគណៈអភិបាលខេត្ត ព្រមទាំងអភិបាលស្រុកទាំង១៣ កងកម្លាំងទាំងបី ជាមួយមន្រ្តីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ខេង ភិរុណ ដែលត្រូវជាភរិយាឯកឧត្តម ស្រេង ជា សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:២៥នាទីព្រឹក ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ ដែលប្រព្រឹត្តទៅនៅភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា ខ្ញុំបាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃខេត្តព្រៃវែងទាំងមូល សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ លោកជំទាវ ខេង ភិរុណ ដែលនេះជាការបាត់បង់ភរិយា ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ និងជាការបាត់បង់ព្រឹទ្ធាចារ្យដ៏ឆ្នើមមួយរូប ក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លាបរិសុទ្ធ ព្រមទាំងលាចាកពីយើងខ្ញុំទាំងអស់គ្នា។

ខ្ញុំបាទ ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្ត និងមន្រ្តីរាជការទាំងអស់ សូមលំឱនកាយឧទិ្ទសបួងសួងដល់ព្រះបារមីលើលោក សូមតាមថែរក្សាដួងវិញ្ញាណក្ខន្ធ លោកជំទាវ ខេង ភិរុណ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *