ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានចូលរួមក្នុងពិធីកាត់ឫសសីមា និងសម្ភោធសមិទ្ធផលនានានៅវត្តថ្មី ហៅវត្តគ្រើល

ឯកឧត្តម ជា សុមេធី បានចូលរួមក្នុងពិធីកាត់ឫសសីមា និងសម្ភោធសមិទ្ធផលនានានៅវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ មាមីងបងប្អូនប្រជាពលរដ្ឋស្រុកកំពង់ត្របែកសរុបចំនួន ២៩៤៤នាក់ផងដែរ។

តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីកាត់ឬសសីមា និងសម្ភោធសមិទ្ធផលនានា ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធចក្រនៅខេត្តព្រៃវែង ជាពិសេស នៅវត្តគ្រើល ក្នុងមូលដ្ឋាននៃស្រុកកំពង់ត្របែកប្រកបដោយផ្លែផ្កាជាទីមោទនៈ នាពេលនេះ។

ក្នុងឱកាសនេះ ឯកឧត្តមគណអធិបតី បានមានប្រសាសន៍ផ្តាំផ្ញើរការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជននានា។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត សូមសម្តែងនូវការអបអរសាទរ និងក្តីអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ នៅក្នុងទីអារាមវត្តថ្មី ដ៏មានវ័យចំណាស់ប្រមាណ ១៣៧ឆ្នាំ មួយនេះ ដែលទាំងអស់នេះគឺកើតចេញពីប្រទេសដែលមានសុខសន្តិភាព ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្រួបបង្រួម និងកសាងជាតិមកដល់បច្ចុប្បន្ននេះ។

ខ្ញុំបាទ តាងនាមថ្នាក់ដឹកនាំខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាឯកឧត្តម បណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតា លោកយាយ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋស្រុកកំពង់ត្របែក នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ និង​ជួបតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​ ។

២៧ មេសា ២០២៣

adm

Leave a Reply

Your email address will not be published. Required fields are marked *