ព័ត៌មានជាតិ

សម្ថកិច្ចចម្រុះចុះប្រត្តិបត្តិការ បង្រ្កាបរថយន្តដឹកបទល្មើសព្រៃឈើ ឃាត់ខ្លួនអ្នកបើកបរ ៣នាក់ រថយន្តចំនួន៤គ្រឿង

ខេត្តមណ្ឌលគិរី ៖មហាជនសូមគាំទ្រ និង អបអរសាទរ ចំពោះសមត្ថកិច្ចចម្រុះ ដែលចុះប្រតិបត្តិការ បង្រ្កាបរថយន្តដឹកបទល្មើសព្រៃឈើ ឃាត់ខ្លួនអ្នកបើកបរ ៣នាក់ រថយន្តសាំយុងចំនួន៤គ្រឿង ដែលក្រុមឈ្មួញបានប្រើឈ្មោះអ្នកធំ ដើម្បីយកមក ធ្វើជាខ្នងបង្អែក សម្រាប់ការពារខ្លួនពីក្រោយ

នៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចទីរួមស្រុកអូររាំង ខេត្តមណ្ឌលគិរី មានរថយន្តសាំយុងចំនួន៤គ្រឿង ដែលក្រុមឈ្មួញប្រើប្រាស់ឈ្មោះអ្នកធំជាខ្នងបង្អែកខណៈពេលដែលត្រូវសមត្ថកិច្ចចម្រុះខេត្តចុះស្ទាក់ បង្ក្រាបបាន នៅទីរួមស្រុកអូររាំង ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ៖ ក្នុងពេលចុះបង្ក្រាបនោះក៏បានឃាត់ខ្លួន អ្នកបើកបរបាន៣នាក់ផងដែរ។ តាមប្រភពបានឱ្យដឹងថា ក្រុមឈ្មួញដែលប្រើឈ្មោះអ្នកធំជាខ្នងបង្អែកក្នុងការធ្វើជំនួញឈើនោះ តែងធ្វើសកម្មភាពដឹកជញ្ជូនឈើជាញឹកញាប់ ចេញពីក្នុងតំបន់ព្រៃសហគមន៍ធំៗក្នុងស្រុកអូររាំង ដឹកចូលមកទីរួមខេត្តដើម្បីស្តុកទុក រួចហើយធ្វើការកែច្នៃពាក់កណ្តាលសម្រេច ទើបបន្តដឹកយកទៅលក់នៅទីផ្សារឯរាជធានីភ្នំពេញ និងតាមបណ្ដារខេត្តនានាទូទាំងប្រទេស

ប្រភពបន្តថា ៖ ការដឹកជញ្ជូនឈើដុំធំៗដោយខុសច្បាប់នេះគេតែងតែប្រាប់សមត្ថកិច្ចថា ដឹកយកមកធ្វើផ្ទះឱ្យអ្នកធំម្នាក់ នៅក្នុងខេត្តមណ្ឌលគិរី។ តែធាតុពិត គឺគេមានម៉ាស៊ីនកែឆ្នៃខុសច្បាប់ ក្នុងក្រុងសែនមនោរម្យ លួចលាក់ធ្វើសកម្មភាព។
ជាក់ស្តែងការបង្ក្រាបម្តងនេះ ក៏មិនទាន់ដឹងថា មានចំណាត់យ៉ាងណានៅឡើយដែរ រថយន្តដឹកឈើ ទាំង៤គ្រឿងដែលបង្ក្រាបបាននោះ រក្សាទុកនៅស្នាក់ការដែនជម្រកអភិរក្សជីវៈចម្រុះសត្វព្រៃ អណ្ដូងក្រឡឹង ក្នុងស្រុកអូររាំងនៅឡើយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *