ព័ត៌មានសន្តិសុខសង្គម

ទីបំផុតលោក ហួត ហ៊ាង ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តព្រៃវែង នៅល្ងាចទី២០.០៤.២០២៣ បានសម្រេចឃុំខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន.

(ព្រៃវែង)៖ ទីបំផុតលោក ហួត ហ៊ាង ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តព្រៃវែង នៅល្ងាចទី២០.០៤.២០២៣ បានសម្រេចឃុំខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន.
ពីបទ”ហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ”តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្ត នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥.០៤.២០២៣។

នេះបើយោងតាមការបញ្ជាក់ពីលោកស្រី អាត សុខហេន អ្នកនាំពាក្យសាលាដំបូង ខេត្តព្រៃវែង។

សូមជម្រាបថាៈ ជនត្រូវចោទឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ឆ្នាំ មានតួនាទីជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។
រីឯជនរងគ្រោះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង “របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម”។

ការឃុំខ្លួនជនត្រូវចោទ ស៊ាន ប៊ុនណាល់ នៅពេលនេះ បន្ទាប់ពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងខេត្តព្រៃវែង សម្រេចចោទប្រកាន់ពីបទ”ហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ”និងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរម្លឹកថាៈ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យស្នងការនគរបាលខេត្តព្រៃវែង។
អនុវត្តគោលការ ៣ចំណុចដូចខាងក្រោម៖
១.ឃាត់ឲ្យជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្ត ផ្អាកការងារ ។

ទី២.បញ្ជូនឯកសារទាំងស្រុង ទៅតុលាការវិនិច្ឆ័យតាមច្បាប់។

ទី៣.ឲ្យស្នងការ សួរសុខទុក្ខ និងសុំទោសដល់ គ្រួសារ ព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់ព្យាបាល។

ជុំវិញករណីនេះ ដើមចមដំបូង កាលពីថ្ងៃទី១៥.០៤.២០២៣ ត្រូវនិងថ្ងៃចូលឆ្នាំទី២ មានសមត្ថកិច្ចប៉ូលិសស្រុកបាភ្នំចំនួន៤នាក់ ដឹកនាំដោយឈ្នោះ ស៊ាន ប៊ុនណាល់(ជនត្រូវចោទ)។
បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ត្រង់ចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏មានករណីផ្ទុះអាវុធ បណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់តែម្ដងទៅ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានអះអាងថាៈ នៅមុនកើតហេតុមានពលរដ្ឋ លួចលេងល្បែងជល់មាន់ ខណៈនោះស្រាប់តែ លេចមុខសមត្ថកិច្ចប៉ូលិសចំនួន៤នាក់ ស្លៀកពាក់ស៊ីវិល ។

ចុះមកដល់ បណ្ដាលឱ្យអ្នកលេងជល់មាន់ រត់ចែកជើងគ្នា
ទន្ទឹមនិងនោះស្រាប់តែឈ្នោះ ស៊ាន ប៊ុនណាល់ ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ ១គ្រាប់ បណ្ដាលឱ្យត្រូវពីក្រោយនៃចង្កេះជនរងគ្រោះ។
ដែលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ ជាហេតុនាំឱ្យជនរងគ្រោះ។
ដួលដេកស្ដូកទៅនឹងដីរបួសធ្ងន់ ហើយពលរដ្ឋបានផ្អើល នាំគ្នាចាប់ជនដៃដល់ រួមនិងប៉ូលិស៣នាក់ទៀត។

ក្នុងនោះជនរងគ្រោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្កែកស្រុកបាភ្នំ.តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅ«មន្ទីរពេទ្យជោរៃភ្នំពេញ»។
ដោយគ្រូពេទ្យនៅទីនោះ បានព្យាយាមវះកាត់ ដើម្បីយកក្បាលគ្រាប់ចេញ ប៉ុន្តែការវះកាត់នោះ មិនអាចយកក្បាលគ្រាប់ចេញពីថ្លើមបានឡើយ!។

លុះដល់ថ្ងៃទី១៨.០៤.២០២៣ ក្រុមគ្រួសារបានសម្រេច បញ្ជូនជនរងគ្រោះ ទៅប្រទេសវៀតណាម បន្តទៀត។

សេចក្ដីរាយការណ៍ នៅថ្ងៃទី២០.០៤.២០២៣ថាៈ គ្រូពេទ្យនៅប្រទេសវៀតណាម មិនអាចវះកាត់យកក្បាលគ្រាប់ ចេញពីថ្លើមរបស់ជនរងគ្រោះបានទេ.ខណៈគ្រូពេទ្យ កំពុងធ្វើការវះកាត់ ទៅលើឆ្អឹងរបស់ជនរងគ្រោះ។
ក្នុងនោះ ជនរងគ្រោះ ប្រឈមនិងពិការភាពអស់មួយជីវិត ហើយក្បាលគ្រាប់ត្រូវនៅក្នុងថ្លើមរហូត!។

ពោលគឺៈ ជនរងគ្រោះត្រូវគ្រាប់ត្រង់ចង្កេះបែកឆ្អឹងធ្លាយខួរឆ្អឹង.ហើយផ្លាតក្បាលគ្រាប់មកបៀម ជាប់ថ្លើមជ្រៅតែម្ដង! ។

ករណីនេះដែរ ក្រោយកើតហេតុលោក មុំ សារុំ អធិការស្រុកបាភ្នំ បានថ្លែងប្រាប់«ដើមរាំង»ថាៈ ករណីនេះលោកអធិការរង មិនមានចេតនាបាញ់នោះទេ..!។
ពោលគឺនៅពេលនោះ ដៃម្ខាងកាន់កាំភ្លើង ដៃម្ខាងទៀត កាន់កែបម៉ូតូ លុះម៉ូតូរងគ្រោះទៅមុខ បណ្ដាលឱ្យផ្ទុះអាវុធ ត្រូវជនរងគ្រោះតែម្ដង ព្រោះគ្រាប់មានក្នុងកាំភ្លើងស្រាប់។

សូមរំលេចថាៈ ក្រមព្រហ្មទណ្ឌ.មាត្រា ២១៨ បទ”ហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ” ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៤លានរៀល ទៅ១០លានរៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *