ព័ត៌មានជាតិ

គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរ អាវុធហត្ថរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! 

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អមដោយមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១៤ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ជាប្រធានគណៈប្រតិភូ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បន្ទាប់ពីបានឧទ្ទេសនាម សួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករួចហើយ ភាគីទាំងពីរបានធ្វើការជូនអំណោយអនុសាវរីយ៍ឲ្យគ្នា ព្រមទាំងពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយបរិយាកាស សប្បាយរីករាយ ស្និទ្ធិស្នាលក្រៃលែង៕

Read more
ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែងអញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ ទៀសីហា ចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ព្រៃវែង) ៖ បន្ទាប់ពីបានអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅយោធភូមិភាគទី១រួចមក។ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង ជានាយសេនាធិការចំរុះ នៃ ខភម នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ បានបន្តដំណើរចុះសាកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី២ រួមមាន÷វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង វរសេនាតូចលេខ១ និង លេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង និង វរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តត្បូងឃ្មុំ ។ គ្រប់ទីកន្លែងដែល ឯកឧត្តម ទៀ សីហា បានអញ្ជើញទៅដល់ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសាកសុខទុក្ខពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

Read more