ព័ត៌មានជាតិ

ប្រធានមន្ទីរជាច្រើនអង្គភាព បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្រេចដំឡើងឋានៈដល់មន្ទីរជំនាញ ឱ្យស្មើនាយកដ្ឋាន

(ភ្នំពេញ)៖ ក្រោយពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស និងចេញអនុក្រឹត្យជាផ្លូវការ សម្រេចដំឡើងឋានៈមន្ទីរជំនាញរាជធានីខេត្ត គ្រប់ក្រសួង ឱ្យស្មើនឹងនាយកដ្ឋាននោះ, ប្រធានមន្ទីរជំនាញតាមបណ្តាខេត្តជាច្រើន បានបង្ហាញនូវអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានគិតគូរលើកទឹកចិត្តដល់ពួកគាត់។ ការបង្ហាញអារម្មណ៍រីករាយនេះ បានធ្វើឡើងតាមរយៈការបង្ហោះសារព្រមៗគ្នា លើគណនី Facebook របស់ពួកគាត់ ដោយមានខ្លឹមសារស្រដៀងៗគ្នាថា «ខ្ញុំសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ យោធិន ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងមេភូមិ នៅទូទាំងប្រទេស។ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ចំពោះយើងខ្ញុំ​ជាប្រធានមន្ទីរជំនាញរាជធានី ខេត្ត (ថ្នាក់ក្រោមជាតិ) ក្នុងឱកាសនេះត្រូវបានសម្តេចមហាបវរ ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ដំឡើងឋានៈយើងខ្ញុំជាប្រធានមន្ទីរ ស្មើនឹងប្រធាននាយកដ្ឋាន ដែលត្រូវតែងតាំងដោយ «អនុក្រឹត្យ» ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ​ ខ្ញុំបាទសូមគោរពជូនពរសម្តេចធិបតី លោកជំទាវបណ្ឌិតព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ

Read more