ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ដាក់ចេញវិធានការថ្មីៗបន្ថែម ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី កូវីដ-១៩

នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ដែលកំពុងមានការផ្ទុះឡើងយ៉ាងគំហុកនៅតាមបណ្តាក្រុមហ៊ុន រោងចក្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត-កងកំលាំងទាំងបី-លោកនាយក នាយករងរដ្ឋបាល លោក-លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-លោកប្រធានមន្ទីរការងារ-លោកអភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំបន្ទាន់នោះ ឯកឧត្តម អភិបាលខេត្ត ថ្លែងថា យើងត្រូវ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ដដែល គឺ​បន្ត​ច្បាម​ឱ្យ​ជាប់​អ្នក​សង្ស័យ ក្រោម​យុទ្ធសាស្ត្រ​ការស្រាវជ្រាវ និង​ការធ្វើ​តេស្ត គឺ​កិច្ចការ​នេះ​ប្រគល់ជូន​ខាង​មន្ទីរ​សុខាភិបាល និង​មន្ទីរ​ការងារ គឺ​ផ្តោតជាសំខាន់​លើក​ម្មករ កម្មការិនី​តាម​រោងចក្រ​សរុប​ទាំង ១៧ កន្លែង​ដែលមាន​ចំនួន​សរុប​ប្រមាណ ៤០.០០០ នាក់​នោះ​។​ ហើយក្រោយពី​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩​ហើយ យើងត្រូវ​យកពួកគេមក​ព្យាបាល គឺ​ដាច់ខាត​កុំ​ទុក​ពួកគាត់​ (​អ្នកជំងឺ​)ចោល​នោះឡើយ ទោះជា​នៅទីណា​ ឆ្ងាយប៉ុណ្ណាក៏ដោយ​។ ពិសេស​ស្ថិតក្នុង​ស្ថានភាព​អ្នកជំងឺ​បាន​កើន​ឡើងយ៉ាងគំហុគជា​បន្តបន្ទាប់​បែបនេះ គឺ​យើង​ត្រូវ​ត្រៀម​រៀបចំ​មន្ទីរពេទ្យ​តាម​បណ្តា​ស្រុក​យ៉ាងហោច​មួយ​មន្ទីរពេទ្យ​ឲ្យបាន​ចំនួន ១០​គ្រែ​ដែរ។ ហើយមកដល់ពេលនេះរដ្ឋបាលខេត្តក៏បានសម្រេចយកវិទ្យាល័យ​ព្រះសីហនុ នៅ​ក្រុង​កំពង់ចាម​ សសម្រាប់ធ្វើជាមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ ហើយ​សម្រាប់​អ្នកជំងឺ​ធ្ងន់ៗ ត្រូវប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​មេគង្គ​កំកំពង់ចាម៕ ចៅ វង្ស I.K.

adm

Leave a Reply

Your email address will not be published. Required fields are marked *