ព័ត៌មានជាតិ

ឯកអគ្គរាជទូតនៃប្រទេសជប៉ុនជួបពិក្សាការងារជាមួយឯកឧត្តមវ៉ា ថន អភិបាលខេត្តក្រចេះ


ខេត្តក្រចេះ ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីបានជួបពិក្សាការងារជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ លោក នាយករដ្ឋបាលសាលាខេត្តក្រចេះ និងលោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបានទទួលស្វាគមន៍ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុន និងសហការីដោយក្តីសោមន ស្សរីករាយដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា ស្វែងយល់ និង រឹតចណងមិត្តភាពប្រជាជននៃនៃប្រទេសទាំងពីរ និយាយដោយឡែកប្រជាជននៅលើទឹកដីខេត្តក្រចេះ នាពេលនេះ។ ឯកឧត្តមបញ្ជាក់ថា ដោយឈរលើមូលដ្ឋាន នៃការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន និងប្រជាជនជប៉ុនក៏បានរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា និយាយដោយឡែកក៏បានរួមចំណែកអភិវឌ្ឍន៍នៅលើទឹកដីខេត្តក្រចេះផងដែរ ជាក់ស្តែងសមិទ្ធផលដែលមានតឹកតាងនៅទីនេះស្រាប់។

ឯកឧត្តមបានបន្តថា កិច្ចសហការទ្វេភាគីរវាងកម្ពុជា-ជប៉ុនកន្លងមក និងរហូតមកដល់បច្ចុប្បន្នបានធ្វើសកលលោកបានឃើញពីចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែមានភាពរឹងមាំប្រកបដោយផ្លែផ្កា និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសក្នុងការផ្តល់ជំនួយឧបត្ថមផ្សេងៗ តាមរយៈអង្គការនានាដែលជាដៃគូ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាកម្ពុជាក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តក្រចេះ ពិសេសឯកឧត្តមគណៈអភិបាលខេត្តដែលបានអនុញ្ញាតឲ្យឯកឧត្តមចូលទស្សនកិច្ចជាផ្លូវការប្រកបដោយផ្លែផ្កាស៊ីជម្រៅបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា ជំនួបរវាងឯកគ្គរដ្ឋទូតជប៉ុន និងរដ្ឋបាលខេត្តក្រចេះនាពេលនេះ គឺសបញ្ជាក់ យ៉ាងច្បាស់ពីការរឹតចំណងសាមគ្គីភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត ពិសេសជួយបន្តសកម្មភាពអភិវឌ្ឍន៍ក្នុងមូលដ្ឋាននៃទឹកដីខេត្តក្រចេះប្រកបចីរភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *