ព័ត៌មានជាតិ

ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែងអញ្ជើញចុះពិនិត្យផ្លូវនៅស្រុកស៊ីធរកណ្ដាល

ព្រៃវែង:ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងអមដំណើរដោយ លោកអភិបាលរងខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីកែងផ្លូវចូលសាលាស្រុកសុីធរកណ្តាល រហូតដល់ថ្នល់ទទឹង ឃុំព្រែកចង្រ្កាន្ត ស្រុកសុីធរកណ្តាល ដែលកន្លងមកធ្លាប់រងការខូចខាតដោយជំនន់ទឹកភ្លៀង បច្ចុប្បន្ន កងវិស្វកម្មក្រសួងការពារជាតិកំពុងដំណើរការសាងសង់ជាផ្លូវកៅស៊ូ DBST ប្រវែងជាង៤គីឡូម៉ែត្រ និងផ្លូវបេតុង១ខ្សែរទៀត ប្រវែង ៤,៤០០ម៉ែត្រ កំពុងអនុវត្តគម្រោងបានប្រមាណ ៦០% ស្ថិតក្នុងភូមិល្វេរ ភូមិអំបែងចេះ ភូមិកោងទន្លេក្រោម ភូមិកោងទន្លេលើ មកទល់និងស្ពានជ្រោយសសិត ស្រុកសុីធរកណ្តាល ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ ក៏ដូចជាសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។ សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ ហេតុនេះ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រជាការពារ និងលោកមេភូមិ មេឃុំ ស្នើសុំជួយថែរក្សាការពារផ្លូវ DBST

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ បើ ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតា ឱ្យទៅអ្នកគាំទ្រទៅ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើលោក ខឹម វាសនា ចិត្តល្អគួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រ ។ ទាក់ទងទៅនឹងរឿងប្រជាពលរដ្ឋប្រមូលផ្ដុំនៅភ្នំគូលែន ដែលអ្នកខ្លះរត់ចោលផ្ទះ រត់ចោលការងារនោះ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក នាថ្ងៃទី៣១ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានសូមអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ កុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសរបស់ លោក ខឹម វាសនា។ សម្តេចតេជោ បញ្ជាក់ថា បំណង លោក ខឹម វាសនា ចង់បានការប្រើកម្លាំង ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ។ សម្តេចតេជោបានថ្លែងថា ភ្លាមៗសម្តេចបានបញ្ជាទៅកងកម្លាំងត្រូវប្រយ័ត្នមិនឱ្យចូលក្នុងអន្ទាក់របស់ លោកខឹម វាសនា នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយសម្តេចតេជោបានថ្លែងថា លោក ខឹម វាសនា អត់បានអំពាវនាវអោយប្រជាពលរដ្ឋងើបប៉ះបោរដល់រាជរដ្ឋាភិបាល ឬឱ្យបរទេសកាត់ជំនួយពីកម្ពុជានោះឡើយ។

Read more