ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា!

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលភេសជ្ជៈ Sprite ចំនួន១០០០យួរ ពីក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធាន ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Read more
ព័ត៌មានជាតិ

ក្រសួងកសិកម្ម÷លទ្ធផលនៃការនាំស្រូវ និងអង្ករចេញរបស់កម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១

(ភ្នំពេញ) នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះ លទ្ធផលនៃការនាំចេញស្រូវ និងអង្ករ ទៅក្រៅប្រទេសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានដូចខាងក្រោម៖ ១-លទ្ធផលនៃការនាំចេញស្រូវ ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១ ៨៧៣ ៧៧៩តោន កើនឡើងចំនួន ៩៩៨ ២៩៧តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានតែចំនួន ៨៧៥ ៤៨២តោនតែប៉ុណ្ណោះ ដែលក្នុងនេះការនាំចេញផ្លូវការមានចំនួន ៦៥៨ ៣៥០តោន កើនឡើងចំនួន ៦៣២ ២៥០តោន (ការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួន ២៦ ១០០តោន) និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ១ ២១៥ ៤២៩តោន កើនឡើងចំនួន ៣៦៦ ០៤៧តោនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ២- លទ្ធផលនៃការនាំចេញអង្ករ បរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០តោន (-៣៣,៤៥%)

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សេចក្ដីណែនាំ ស្តីពី ការផាកពិន័យអន្តរការណ៍ លើកបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតបុគ្គល

(កំពង់ចាម)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំអនុវត្ត លេខៈ០២៥/២១ គ.ឯ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពី ការផាកពិន័យអន្តរការណ៍ លើកបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតបុគ្គល។ សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីណែនាំ ដូចខាងក្រោម៖

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យារបស់ ក្រសួង

(ភ្នំពេញ) យោងតាមផែនការដែលបានគ្រោងទុករវាងគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា និងសមាជិកគ្រួសារថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួនជាង ៣ ៣០០ នាក់។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងសុខមាលភាព របស់មន្រ្តីរាជការ និងប្រជាជន ជាទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវិដ ១៩ នាពេលនេះ ។ តាមគម្រោងផែនការរបស់ក្រុមការងារ ចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺនឹងធ្វើឲ្យសម្រេចក្នុងការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាថ្ងៃដំបូងនេះឲ្យបាន ៣០០

Read more