ព័ត៌មានជាតិ

ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកសុខ ពេញវុធ រដ្ឋបាលខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកសុីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកគុកជេរ(អ្នកចាប់ម៉ូយ)ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ


(ភ្នំពេញ)៖ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ ថ្ងៃច័ន្ទ ៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២១:០០នាទីយប់ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) នៅ ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ។
ជាលទ្ធផល នៃការបង្ក្រាបនេះ កម្លាំងប្រជាការពារខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ)សរុបចំនួន១៣នាក់(ស្រី១១នាក់)បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *