Related Articles
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាកអ្នកដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ដោយប្រើឧបករណ៍តេសរហ័ស នៅសាលាសង្កាត់ព្រែកកំពឹស
នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងបានយកសំណាករួចដោយប្រើឧបករណ៍តេសរហ័ស Rapit Test ជាលើកទី២ លើអ្នកដែលមានការពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ នៅសាលាសង្កាត់ព្រែកកំពឹស ចំនួន២៥នាក់ លទ្ធផលពិនិត្យឃើញថា អវិជ្ជមានទាំងអស់។ សកម្មភាពខាងលើធ្វើឡើងដើម្បីធានាសុវត្ថិភាពជូនដល់សមាជិកដែលបម្រើការងារក្នុងសាលាសង្កាត់ព្រែកកំពឹសទាំងអស់ ក្នុងគោលបំណង បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានបំពាក់ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងក្រោមឱវាទទាំងអស់ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលទើបតែទទួលបានការបំពាក់ឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍» ។ ពិធីបំពាក់ឋានន្តរស័ក្តិ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។ ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកង យោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត […]
ប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀតដែលបានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ Wed/២៣/Dec/២០២០
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មានអ្នកជំងឺកូវីដ១៩ចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៤នាក់៕