ព័ត៌មានជាតិ

អង្គភាពនៃគេហទំព័រ«ភ្នំពេញព្រឹកនេះ»សូមប្រកាស ថ្កោលទោសចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈជាដាច់ខាត!

(ភ្នំពេញ)៖ សារព័ត៌មានជាច្រើនអង្គភាព ក្នុងនោះរួមមានអង្គភាពនៃគេហទំព័រ«ភ្នំពេញព្រឹកនេះ»ផងដែរ បានប្រកាសថ្កោលទោស! ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ជាចាងហ្វាងការផ្សាយ Pheng Vannak News។

ដែលបានប្រើគណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ និងឈ្មោះ Pheng Vannak News មកធ្វើការប្រមាថតិះដៀលមាក់ងាយ បងប្អូនអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។

ដូចជាការប្រើពាក្យថា«ពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗ ពាក់កាតដើរសុំលុយគេ ពាក់កាតដើរឡាយតាមផ្ទះគេអ្នករកស៊ី ដេញចាប់រថយន្តដឹកជ្រូកដឹកគោក្របីនិងដឹកឈើ។ល។ ដូចពួកចាប់ជំរិត។
ឈ្មោះ ផែង វណ្ណៈ បន្តថា ព័ត៌មានខ្លះដឹងព័ត៌មានហើយមិនផ្សាយ បែរជាយកព័ត៌មាននោះទៅគោះសុំលុយគេ ក៏ស្មើនឹងពួកចាប់ជំរិតដែរ ។
ឈ្មោះ ផែង វណ្ណៈ ក៍បានអួតអាងទៀតថា សមត្ថភាពប៉ុនខ្លួនខ្ញុំជិះឡានតម្លៃ៣០ទៅ៤០មុឺនដុល្លា តើឱ្យខ្ញុំទៅពាក់កាតដើរឡាយ តាមចិញ្ចើមផ្លូវដូចពួកអាឆ្កួតអស់នឹង ម្ដេចនឹងកើត។
មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ “ក៏បានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួន”និងបានបង្ហោះភ្ជាប់រូបភាព ដោយសរសេរសំណេរថា ពួកអាកាសែតរហេមរហាមទៀតផង»។

ជាពិសេសលោកក៍បានអួតបន្ថែមទៀតថាពួកកាសែតខ្ចប់មមីសមាន់អស់ទាំងនោះបើសរសេរអត្ថបទវិញមិនស្នើរចៅខ្លួនអាយុ០៤ឆ្នាំផង។

ការប្រមាថមកលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរពីសំណាក់បុគ្គល ផែង វណ្ណៈ ត្រូវបានគេចែកចាយតាមបណ្ដាញសង្គមនៅពេលថ្មីៗនេះស្ទើគ្រប់ៗគ្នា ។

ទង្វើរបស់បុគ្គលឈ្មោះ ផែង វណ្ណៈ ខាងលើនេះពុំមែនជាការរិៈគន់ក្នុងន័យស្ថាបនានោះឡើយ ។
ប៉ុន្តែជាការរិៈគន់ដែលមានចរឹតញុះញង់ បង្កឲ្យមានការរើសអើង និង បង្កភាពវឹកវរដល់សង្គម ។

ធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ បាត់បង់ជំនឿចិត្ត លើស្ថាប័នព័ត៌មាន ដែលជាស្ថាប័នអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានផ្ទាល់ដែលកំពុងតែប្រកបវិជ្ជាជីវៈបម្រើដល់សង្គមជាតិ។

អាស្រ័យហេតុនេះ ទើបបងប្អូនអ្នកសារព័ត៌មានជាច្រើន ធ្វើការអំពាវនាវដល់ក្រសួងព័ត៌មាន ព្រមទាំងសមត្ថកិច្ចពាក់ពន្ធ័ មេត្តាចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះទង្វើរបស់បុគ្គលឈ្មោះ ផែង វណ្ណៈនេះផងទាន…!៕

adm

Leave a Reply

Your email address will not be published. Required fields are marked *