ព័ត៌មានអន្តរជាតិ

សភា​អាមេរិក ជំរុញ​ឲ្យ Biden បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយ​ក្រែ​ន តាម​សំណើ​លោក Zelensky

វ៉ាស៊ីនតោន​៖ សមាជិកសភា​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​ប្រធានាធិបតី​លោក Joe Biden កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ជួយ​សម្រួល​ដល់​ការផ្ទេរ​យន្តហោះ​ចម្បាំង​ទៅកាន់​អ៊ុយ​ក្រែ​ន​ពី​ប្រទេស​ប៉ូឡូញ និង​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត បន្ទាប់ពី​ការ​អង្វរ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សៅរ៍​។​

ទន្ទឹម​នោះ សេត​វិមាន បាន​បញ្ជាក់ថា ខ្លួន​មិន​ប្រឆាំងនឹង​ផែនការ​នេះ​ទេ ប៉ុន្តែ​បាន​មើលឃើញ​ពី​បញ្ហា​ប្រឈម​ផ្នែក​ដឹកជញ្ជូន​នៃ​យន្តហោះ​ចម្បាំង​ទាំងអស់នេះ​ទៅកាន់​អ៊ុយ​ក្រែ​ន​។​

គួរ​បញ្ជាក់ថា លោក Zelenskyy (.​ភ្នំពេញ​ថ្មី​.) កាលពី​ថ្ងៃ​សៅរ៍ បាន​បង្ហោះ​ជា​សារ​វីដេអូ​មួយ ដោយ​លោក ធ្វើការ​អង្វរ​ដោយ​អស់សង្ឃឹម​ទៅកាន់​បណ្តា​ប្រទេស​នៅ​អ៊ឺរ៉ុប ឲ្យ​ផ្តល់​ជា​យន្តហោះ​ចម្បាំង​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *