ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាកអ្នកដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ដោយប្រើឧបករណ៍តេសរហ័ស នៅសាលាសង្កាត់ព្រែកកំពឹស

នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងបានយកសំណាករួចដោយប្រើឧបករណ៍តេសរហ័ស Rapit Test ជាលើកទី២ លើអ្នកដែលមានការពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ នៅសាលាសង្កាត់ព្រែកកំពឹស ចំនួន២៥នាក់ លទ្ធផលពិនិត្យឃើញថា អវិជ្ជមានទាំងអស់។

សកម្មភាពខាងលើធ្វើឡើងដើម្បីធានាសុវត្ថិភាពជូនដល់សមាជិកដែលបម្រើការងារក្នុងសាលាសង្កាត់ព្រែកកំពឹសទាំងអស់ ក្នុងគោលបំណង បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *