ព័ត៌មានជាតិ

នាយឧត្តសេនីយ៍ សែម សុវណ្ណនី បានអញ្ជើញ ទទួលស្វាគមន៍ យ៉ាងកក់ក្ដៅ ដល់ដំណើរមកដល់របស់ កងកម្លាំងមួកខៀវ កម្ពុជា នៅប្រលានយន្តហោះអន្តជាតិភ្នំពេញ


(ភ្នំពេញ) នារាត្រីថ្ងៃចន្ទ័ ទី០១ ខែគុម្ភះ ឆ្នាំ២០២១នេះ កងកម្លាំងទព័មួកខៀវកម្ពុជា នៃកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៣៩៦ ចំនួន១៨៤នាក់ក្នុងនោះមានយោធិននារីចំនួន២៤នាក់ផងដែរ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពជាប្រកបដោយសុវត្តិភាព បន្ទាប់ពីបានបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ័អង្គការសហប្រជាជាតិ រយះពេល១ឆ្នាំប្រកបដោយជោគជយ័ នៅសាធារណះរដ្ធលីបង់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណះកម្មាធិការជាតិ នឹងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងបេសកកម្មរក្សាសន្តិភាពបោសសម្អាតមីន នឹងកាកសំណល់សង្រ្គាម ព្រមទាំងនាយទាហ៊ានជាន់ខ្ពស់របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ដំណើរមកដល់របស់កងកម្លាំងមួកខៀវ កម្ពុជានៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ជាមូយគ្នានោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លា សាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

សម្តេចពិជយ័សេនាទៀបាញ់ ឧបនាយករដ្ធមន្រ្តី រដ្ធមន្រ្តីក្រសួងការពារជាតិ
ឯកឧត្តម ឧបនាយករដ្ធមន្រ្តី ប្រាក់ សុខុន រដ្ធមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងជាប្រធានគណះកម្មាធិការជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៍បានក្រើនរំឮកដល់បងប្ឋូនកងកម្លាំងមួកខៀវកម្ពុជាត្រូវយកចិត្តទុក្ខដាក់ជាប្រចាំនូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកាពារកុំអោយឆ្លងនូវជំងឺកូវិដ ១៩ ធានាបានសុខភាពល្អសម្រាប់ក្រុមគ្រួសារ កងកម្លាំងមួកខៀវកម្ពុជា ត្រូវបានក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល នឹងក្រុមគ្រូពេទ្យមជ្ឈមណ្ឌលជាតិបានធ្វើការយកសំណាកដើម្បីធ្វើតេស្តរកមេរោគកូវិច ១៩។
ហើយកងកម្លាំងមួកខៀវកម្ពុជារបស់យើង នឹងបន្តរដំណើរដើម្បីធ្វើចត្តាឡីសក័តាមក្បួនរថយន្តឆ្ពោះ ទៅកាន់វិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីននឹងកាកសំណល់សង្រ្គាម នាស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។

adm

Leave a Reply

Your email address will not be published. Required fields are marked *