Related Articles
អំណោយក្រុមហ៊ុនឧកញ៉ាកូន OKNG LNVESTMENT CO, LTD ផ្ដល់ជូន រដ្ធបាលខេត្តព្រៃវែង ក្នុងការជួយទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ-១៩ រួមមាន
អំណោយក្រុមហ៊ុនឧកញ៉ាកូន OKNG LNVESTMENT CO, LTD ផ្ដល់ជូន រដ្ធបាលខេត្តព្រៃវែង ក្នុងការជួយទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ-១៩ រួមមា (ខេត្តព្រៃវែង) រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនឧកញ៉ាកូន OKNG INVESTMENT CO, LTD. ដែល បានឧបត្ថម្ភទឹកអនាម័យកំចាត់មេរោគចំនួន ៣២កាដុង ស្មើរនិង ៩៦០លីត្រ ម៉ាសុីនបាញ់ទឹកសម្លាប់មេរោគខ្នាតតូចចំនួន ១គ្រឿង និងទឹកបរិសុទ្ធ ប៊្លូសុី (Blue Sea) ចំនួន ២០០កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។ នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោកឧកញ្ញ៉ាប្រធានក្រុមហ៊ុន និងសហការី ដែលបានឧបត្ថម្ភទឹកអនាម័យកំចាត់មេរោគ ម៉ាសុីនបាញ់សម្លាប់មេរោគ និងទឹកបរិសុទ្ធទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។ សូមជូនពរដល់លោកឧកញ្ញ៉ាប្រធានក្រុមហ៊ុន និងសហការីបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។
ឯកឧត្តម វ៉ា ថន បើកកិច្ចប្រជុំពង្រឹងសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ
ខេត្តក្រចេះ ៖ នារសៀលថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសន្តិសុខសាធារណៈ និងការការពារសុខសុត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។ យោងតាមស្មារតីប្រជុំនេះផងដែរ ឯកឧត្តម គណៈអភិបាលខេត្តបានចេញបញ្ជាឲ្យអាជ្ញាធរគ្រប់ស្ថាប័នមានសមត្ថកិច្ចបន្តពង្រឹងការការពារសុខ សុវត្ថិភាពសាធារណៈ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនឲ្យមានការភិតភ័យចលាចលណាមួយដែលខ្វះការការពារនូវភាពសុខសាន្តចំពោះប្រជាពលរដ្ឋនោះទេ។ ឯកឧត្តមបានបន្តថា អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ អប់រំ ប្រជាពលរដ្ឋកុំឲ្យចាញ់បោកនូវរាល់ឧបាយកល និងការញុះញង់ណាមួយពីជនអគិតិដែលតែងតែមានបំណងព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីសុឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់រូបភាព។ ឯកឧត្តមសង្កត់ថា ខណៈពេលនេះរាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យជនណាមកបំផ្លាញសុខសន្តិភាពដែលបានមកដោយកម្រនេះបានទេ ទោះជាក្នុងតម្លៃណាក៏ដោយ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំដល់មន្ទីរជំនាញឧស្សាហ៍បន្តព្យាយាមអប់រំប្រជាពលរដ្ឋនៅមូលដ្ឋាន និងសហគមន៍ឲ្យធ្វើអនាម័យឲ្យបានជាប្រចាំ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងជេល ហើយរក្សាគម្លាតសង្គម ធ្វើដំណើរទៅណាមកណាត្រូវតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហើយមិនត្រូវចូលក្នុងហ្វូងមនុស្សច្រើននោះទេ។ ពិសេសត្រូវអនុវត្តឲ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ការធ្វើបែបនេះ យើងទប់ស្កាត់បាននូវការឆ្លងនៃជំងឺកូវីដ១៩ ហើយមិនមានហានិភ័យនៅក្នុងមូលដ្ឋាន និងសហគមន៍របស់យើង៕
ក្រុមអ្នកគុណនិយមដែលដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវនិងក្របួចបានបណ្តើៗហើយ!(Video inside)
ភ្នំពេញ÷ក្មេងស្ទាវមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិត ដាវ បានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កំណត់បានមុខសញ្ញាជាបណ្តើរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ គឺឈ្មោះ អ៊ិន ឆាយហួត ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចផ្ទះលេខ93 ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ក្រោមវិធានការជំនាញ ជនសង្ស័យ អ៊ិន ឆាយហួត បានសារភាពឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្តដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕