ព័ត៌មានជាតិ

អំណោយក្រុមហ៊ុនឧកញ៉ាកូន OKNG LNVESTMENT CO, LTD ផ្ដល់ជូន រដ្ធបាលខេត្តព្រៃវែង ក្នុងការជួយទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ-១៩ រួមមាន

អំណោយក្រុមហ៊ុនឧកញ៉ាកូន OKNG LNVESTMENT CO, LTD ផ្ដល់ជូន រដ្ធបាលខេត្តព្រៃវែង ក្នុងការជួយទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ-១៩ រួមមា

(ខេត្តព្រៃវែង) រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនឧកញ៉ាកូន OKNG INVESTMENT CO, LTD. ដែល បានឧបត្ថម្ភទឹកអនាម័យកំចាត់មេរោគចំនួន ៣២កាដុង ស្មើរនិង ៩៦០លីត្រ ម៉ាសុីនបាញ់ទឹកសម្លាប់មេរោគខ្នាតតូចចំនួន ១គ្រឿង និងទឹកបរិសុទ្ធ ប៊្លូសុី (Blue Sea) ចំនួន ២០០កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោកឧកញ្ញ៉ាប្រធានក្រុមហ៊ុន និងសហការី ដែលបានឧបត្ថម្ភទឹកអនាម័យកំចាត់មេរោគ ម៉ាសុីនបាញ់សម្លាប់មេរោគ និងទឹកបរិសុទ្ធទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

សូមជូនពរដល់លោកឧកញ្ញ៉ាប្រធានក្រុមហ៊ុន និងសហការីបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *