Related Articles
ឯកឧត្ដម ជា សុមេធី បន្តចែកបន្តោងកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្ស ទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយ និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបី បានអញ្ជើញ ចុះសួរសុខទុក្ខ និងបានចែកបន្តោងកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្ស ទូរទាំង ១៣ ក្រុង/ស្រុក នៃខេត្តព្រៃវែង ដែលធ្វើនៅសាលាបឋមសិក្សាសម្ដេចតេជោហ៊ុនសែនព្រៃវែងក្រុង ខេត្តព្រៃវែង។ ថ្លៃនៅក្នុងឱកាសនៃការអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្អូនៗ ក្មួយៗ ដែលជាសិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាសម្ដេចតេជោហ៊ុនសែនព្រៃវែងក្រុងនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏បានលើកឡើងថាអស់រយៈពេល ជាច្រើនខែកន្លងមកនេះសាលារៀនទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តព្រៃវែងត្រូវបានបិទទ្វារដោយមិនដំណើរការឲ្យសិស្សានុសិស្សសិក្សារៀនសូត្រនោះទេដោយសារតែបញ្ហានៃការរីករាយដែលឆ្លងនៃជំងឺកូវីដ19 នៅក្នុងសហគមន៍ ក្នុងនោះដែរឬរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋ រហូតដល់ទៅចាប់ពីអាយុ ៥ ឆ្នាំឡើងទៅធ្វើយ៉ាងណាដើម្បីបង្កើតភាពសាំនៅក្នុងសហគមន៍ដើម្បីកាត់ផ្ដាច់ និងទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តព្រៃវែងយើងនេះ។ ហើយនៅពេលថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលក៏បានប្រកាសបើកប្រទេសឡើងវិញសាលារៀនក៏បានបើកឲ្យដំណើរការ សិក្សារៀនសូត្រឡើងវិញផងដែរ ដោយយល់ឃើញថា ប្អូនៗ កុមារ យុវជន បានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នានោះផងដែរ ។ ឯកឧត្តម អភិបាលខេត្ត ក៏សូមសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះលោកប្រធានមន្ទីរអប់រំ យុវជន […]
រដ្ឋបាលព្រៃឈើ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំ នៃក្រសួង អំពីវឌ្ឍភាពការងារប្រឆាំងការសម្អាតប្រាក់ដែលក្រសួងសម្រេចបាននាពេលកន្លងមក
នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ នេះ រដ្ឋបាលព្រៃឈើ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំ នៃក្រសួង អំពីវឌ្ឍភាពការងារប្រឆាំងការសម្អាតប្រាក់ដែលក្រសួងសម្រេចបាននាពេលកន្លងមក។ ចំពោះខ្ញុំ ការងារប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើ និងជលផលជាការងារសំខាន់ដែល មន្ដ្រីពង្រឹឹច្បាប់ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកឫសគល់ឱ្យដល់ប្រភពដើម។ បទល្មើសលាងសម្អាតប្រាក់ ជាឧបសគ្គដល់ការអភិវឌ្ឍរបស់កម្ពុជា។ ចំណែកការងារប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់នេះទៀតសោត ត្រូវធ្វើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ នៅក្នុងជំនួបប្រជុំដដែលនេះ ខ្ញុំបានណែនាំឱ្យរដ្ឋបាលព្រៃឈើពង្រឹងការអនុវត្តច្បាប់តាមមធ្យោបាយនានា ប្រកបដោយយុទ្ធសាស្ត្រ ដោយពិនិត្យដោះស្រាយបញ្ហា តម្រូវការឈើប្រើប្រាស់ជាកស្តែង ធៀបនឹងតម្រូវការអភិរក្ស ក្រោមគោលការណ៍អភិវឌ្ឍព្រៃឈើ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន រកចំណូលជូនជាតិប្រកបដោយនិរន្ដរភាព និងផ្ដល់ជាជម្រកដ៏កក់ក្ដៅដល់សត្វព្រៃ និងប្រព័ន្ធជីវ:ចម្រុះទាំងអស់ដែលរស់នៅក្នុងព្រៃ។
ក្រុមគ្រូបង្គោលរបស់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទាដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center)
ជាក់ស្ដែង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារនៃមជ្ឈមណ្ឌលកីឡា Banteay បានមកធ្វើការប្រឡងសមត្ថភាពដល់ក្រុមគ្រូបង្គោលរបស់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីលទ្ធផលការហ្វឹកហាត់កន្លងមករបស់គ្រូបង្គោលទាំងនោះ ថាតើពួកគាត់ទទួលបានលទ្ធផលបែបណា។ ជាលទ្ធផលក្រុមគ្រូបង្គោលទាំងអស់ បានធ្វើការប្រឡងសមត្ថភាពកាយសម្បទា និងបច្ចេកទេស ប្រកបដោយជោគជ័យ។ បន្ទាប់មកតំណាងមជ្ឈមណ្ឌលកីឡា Banteay ក៏បានប្រគល់នូវសញ្ញាបត្របញ្ចប់វគ្គជូនដល់ក្រុមគ្រូបង្គោល។ ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់មជ្ឈមណ្ឌលកីឡា Banteay ដែលបានប្រឹងប្រែងបណ្ដុះបណ្ដាលក្រុមគ្រូបង្គោលរបស់អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក៕