ព័ត៌មានជាតិ

ឯកឧត្ដម  ជា សុមេធី បន្តចែកបន្តោងកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្ស ទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយ និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបី បានអញ្ជើញ ចុះសួរសុខទុក្ខ និងបានចែកបន្តោងកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្ស ទូរទាំង ១៣ ក្រុង/ស្រុក នៃខេត្តព្រៃវែង ដែលធ្វើនៅសាលាបឋមសិក្សាសម្ដេចតេជោហ៊ុនសែនព្រៃវែងក្រុង  ខេត្តព្រៃវែង។

ថ្លៃនៅក្នុងឱកាសនៃការអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្អូនៗ ក្មួយៗ ដែលជាសិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាសម្ដេចតេជោហ៊ុនសែនព្រៃវែងក្រុងនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏បានលើកឡើងថាអស់រយៈពេល ជាច្រើនខែកន្លងមកនេះសាលារៀនទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តព្រៃវែងត្រូវបានបិទទ្វារដោយមិនដំណើរការឲ្យសិស្សានុសិស្សសិក្សារៀនសូត្រនោះទេដោយសារតែបញ្ហានៃការរីករាយដែលឆ្លងនៃជំងឺកូវីដ19 នៅក្នុងសហគមន៍ ក្នុងនោះដែរឬរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋ រហូតដល់ទៅចាប់ពីអាយុ ៥ ឆ្នាំឡើងទៅធ្វើយ៉ាងណាដើម្បីបង្កើតភាពសាំនៅក្នុងសហគមន៍ដើម្បីកាត់ផ្ដាច់ និងទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តព្រៃវែងយើងនេះ។  ហើយនៅពេលថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលក៏បានប្រកាសបើកប្រទេសឡើងវិញសាលារៀនក៏បានបើកឲ្យដំណើរការ សិក្សារៀនសូត្រឡើងវិញផងដែរ ដោយយល់ឃើញថា ប្អូនៗ កុមារ យុវជន បានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នានោះផងដែរ ។

ឯកឧត្តម អភិបាលខេត្ត ក៏សូមសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានសហការ សម្របសម្រួល និងយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនិងនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលនាំអោយព្រះរាជាណាចក្រកម្ពុជា បានបើកសាលារៀនឡើងវិញ ទទួលបានជោគជ័យគួរអោយកត់សម្គាល់ ជាពិសេសក្នុងខេត្តព្រៃវែងយើងតែម្តង។

ក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានផ្ដល់នូវបន្តោងកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្ស ទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែងផងដែរ។

ក្នុងព្រឹកថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្តដល់គ្រួសារសព ដែលស្លាប់ដោយជំងឺកូវីដ-១៩ នៅបរិវេណមុខសាលាខេត្តព្រៃវែងផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *