ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេ (ចុងប៉ម) ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍-អាទិត្យ ទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង ចូលរួមទស្សនាការប្រណាំងទូក ង (ថ្ងៃ២៨-២៩ តុលា ឆ្នាំ២០២៣) នៅមាត់ទន្លេ ចុងប៉ម ឲ្យបានច្រើកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រី កំសាន្តដោយសប្បាយរីករាយ​។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយិកាសាខាកាកបាទក្រហម នាយកសាខាធនាគារជាតិកម្ពុជាខេត្ត លោក លោកស្រីអភិបាលក្រុង-ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្តទាំងអស់។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *