Related Articles
សម្តេចចក្រីផ្តល់អំណោយស្បៀងអាហារនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចែកជូនពលរដ្ឋកំពុងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងអំឡុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅភូមិគ្រឹះសម្តេច នាព្រឹកថ្ងៃទី៨ ខែឧភាឆ្នាំ២០២១នេះ។ អំណោយដែលសម្តេចបានផ្តល់ជូនថ្នាក់ដឹកនាំរាជធានីភ្នំពេញនាពេលនេះ មានថវិកា២០លានរៀល អង្ករចំនួន១១ ២៤០គីឡូក្រាម គ្រឿងបរិភោគឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី និងសម្ភារៈអនាម័យ មានអាកុល សាប៊ូ ថ្នាំដុសធ្នេញជាដើម។ នៅក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយនិងចូលរួមរមណទុក្ខចំពោះក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលទាំងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវធ្វេសប្រហែសឡើយព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទាំងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។ សម្តេចក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ និងបង្កើតភាពស៊ាំក្នុងសហគមន៍ សំដៅការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។ សម្តេចបានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងដើម្បីឆាប់បានស្តារឡើងវិញនូវសង្គមនិងសេដ្ឋកិច្ចជាតិ ពីវិបត្តិជំងឺរាតត្បាតនេះ។ សម្តេចអគ្គមហាពញាចក្រី ហេង […]
ជនសង្ស័យម្នាក់ ធ្លាប់ពន្ធនាគារ០៥លើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនចូលពន្ធនាគារជាលើកទី០៦!
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ០១គ្រឿងម៉ាក ស្កូពី ពណ៌ស ស្លាកលេខ កំពត 1P-7150 នៅចំណុច ផ្ទះលេខ 32E3 ផ្លូវ១០៩ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ បន្ទាប់មកជនសង្ស័យបានយកម៉ូតូខាងលើទៅលក់នៅម្តុំតាន់ប៉ា ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ប៉ុន្តែពុំមានអ្នកទិញនោះទេ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ជនសង្ស័យ០១នាក់ ឈ្មោះ ផាត់ រដ្ឋា ហៅ ថៃ ភេទ ប្រុស អាយុ ៣៧ឆ្នាំ និងចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងភិនភាគខាងលើ ដើម្បីចាត់ការតាមផ្លូវច្បាប់។ តាមចម្លើយជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូ០១គ្រឿងនៅទីតាំងខាងលើពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន០៥លើកមកហើយ។ ដោយលើកទី១ កាលពីអំឡុងឆ្នាំ២០០៥ ខ្លួននិងបក្សពួកមានគ្នាចំនួន ០៣នាក់ មានឈ្មោះ ជា ឈ្មោះ និត និង ឈ្មោះ មន ប្រដាប់ដោយអាវុធខ្លីម៉ាក K59 […]
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ ទីតាំងដែលបុរសជនជាតិខ្មែរ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ ទីតាំងដែលបុរសជនជាតិខ្មែរ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមា (កំំពង់ចាម) នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងដែលបុរសជនជាតិខ្មែរ ឈ្មោះ ស៊ឹម សុីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស។គួរបញ្ជាក់ថា៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ដែលមកពីតំបន់ដែលមានហានិភ័យខ្ពស់(ខេត្តព្រះសីហនុ) បានត្រឡប់មកផ្ទះ នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស (កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១) ឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកបុរសខាងលើ មកធ្វើចត្តាឡីស័ក នៅមណ្ឌលច័ត្តឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) និងបានពិនិត្យសុខភាព ព្រមទាំងយកសំណាកពិនិត្យ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ នៅថ្ងៃទី០៧ ខែមីនា […]