ព័ត៌មានជាតិ

គិតត្រឹមម៉ោង០៩.៣០នាទីព្រឹក​​​ថ្ងៃទី៣១មីនា២០២១​យើងរកឃើញករណីជំងឺកូវីដ​-១៩​សរុបចំនួន​៦៣​នាក់​និងមាន​ជាសះស្បើយ​១៥​នាក់

រហូតដល់ម៉ោង​០៩:៣០​ព្រឹក​​​ថ្ងៃទី៣១មីនា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៦៣នាក់​ (ឆ្លងសហគមន៍ទាំងអស់)និងមានជាសះស្បើយ​១៥នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ២៤៤០នាក់​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ១២៣៤នាក់​​​​និងចំនួនជាសះស្បើយសរុប​កើ១១៩១នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​០​សរុប​ស្លាប់១១នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

adm

Leave a Reply

Your email address will not be published. Required fields are marked *