Related Articles
នាយរងការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ឈ្នោះ អ៊ុន សុភាព យកលេសគេចវេសពីការសម្របសម្រួលក្នុងវិវាទដីធ្លីជាមួយម្ចាស់ដី
ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 0882272577=089441848 ដោយ=ស៊ីម ឈុនលី ភ្នំពេញ៖ នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានព្យាយាមបដិសេធមិនចូលរួមសម្របសម្រួលក្នុងវិវាទដីធ្លីមួយកន្លែង ដែលសង្ស័យបានមកដោយអំពើទុច្ចរិតបំពានយកដីស្របច្បាប់របស់អ្នកដទៃ ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក អ៊ុន សុភាព មានឋានន្តរស័ក្តិវរសេន៍ទោនៃផែននគរបាលចរាចរណ៍ខេត្តបាត់ដំបង បាននិយាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ពីហេតុផលបែបគេចវេស ដោយយកលេសនេះ លេសនោះ មិនព្រមចូលរួមពិភាក្សារកដំណោះស្រាយ ដូចដែលលោកបានលើកឡើង នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងភាគីម្ចាស់ដី កាលពីពេលថ្មីៗកន្លងមកនេះទេ។ យោងតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ក្រោមការអន្តរាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ័ទោ សាត គិមស៊ាន ស្នងការនគរបាលខេត្តបាត់ដំបង និងតបតាមសំណើរសុំជួយអន្តរាគមន៍ពីមេធាវី តំណាងដោយអាណត្តិឲ្យភាគីម្ចាស់ដី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានការជួបពិភាគ្សាគ្នាមួយរវាងតំណាងភាគីម្ចាស់ដី និងលោក អ៊ុន សុភាព ព្រមទាំងមានមន្ត្រីនគរបាលក្នុងអង្គភាពចូលរួមស្តាប់ និងសម្របសម្រួលផងដែរ។ ប្រភពបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ លោក អ៊ុន សុភាព […]
ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និង លោក សោ សាមុឺឌី ប្រធានការិយាល័យរដ្ឋបាលរបស់មន្ទីរ បានជួបសំណេះសំណាលជាមួយនិងលោកប្រធាន/អនុប្រធាន ODកំពត,ប្រធានមណ្ឌលសុខភាពទំាង១៤ និងអង្គការដៃគូ នៅសាលប្រជុំរបស់OD កំពត
កំពតថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និង លោក សោ សាមុឺឌី ប្រធានការិយាល័យរដ្ឋបាលរបស់មន្ទីរ បានជួបសំណេះសំណាលជាមួយនិងលោកប្រធាន/អនុប្រធាន ODកំពត,ប្រធានមណ្ឌលសុខភាពទំាង១៤ និងអង្គការដៃគូ នៅសាលប្រជុំរបស់OD កំពត។ ក្នុងនោះដែរឯកឧត្តមប្រធានបានផ្តាំផ្ញើរ ដល់មន្ត្រីទំាងអស់ ត្រូវអប់រំដល់ប្រជាជនដែលមកទទួលសេវា និងនៅក្នុងមណ្ឌលសុខភាពរបស់ខ្លួន ពីកត្តាហានិភ័យនៃជំងឺមិនឆ្លងសំខាន់ៗទំាង៤រួមមាន : ១/ ការបរិភោគអាហារមិនល្អចំពោះសុខភាព ( ផ្អែមពេក, ប្រៃពេក, ខ្លាញ់ពេក, បរិភោគបន្លែ ផ្លែឈើមិនគ្រប់គ្រាន់) ២/ កង្វះសកម្មភាពរាងកាយ ៣/ ការប្រើប្រាស់ថ្នាំជក់ ថ្នាំចុក ៤/ ការសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។ =>ដែលកត្តាហានិភ័យទាំងនេះអាចបង្ករឲ្យកើតមានជំងឺមិនឆ្លងសំខាន់ៗដូចជា: -ជំងឺបេះដូង-សរសៃឈាម(គាំងបេះដូង, ដាច់ឬស្ទះសរសៃឈាមខួរក្បាល) -ជំងឺមហារីក -ជំងឺសួតរ៊ាំរ៉ៃ -ជំងឺទឹកនោមផ្អែម ដែលសម្លាប់ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃ។
លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានចាត់អោយកម្លាំងប្រជាការពារបន្តចុះធ្វើសណ្តាប់ធ្នាប់ ឃាត់ខ្លួន អ្នកមកបន្ទោបង់នៅតាមសួនច្បារសាធារណៈ ដើមឈេី និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន ១៣នាក់ យកមកអប់រំណែនាំ
(ភ្នំពេញ) នៅសាលាខណ្ឌដូនពេញ ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនះ របស់ខ្លួន ហើយទៅបន្ទោបង់ នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ -ល- ភ្លាមៗនោះ កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និង បានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។ រដ្ឋបាលខណ្ឌ សូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និង សូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ […]