Related Articles
«កាព្យនិទានប្រជាជនចំពោះ សង្គមរាស្ត្រនិយមដ៏រុងរឿងនៃក្រាំងទំព័រមាសប្រវត្តិសាស្រ្តកម្ពុជា»
រាជការសង្គម រដ្ឋរាស្ត្រនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្ត្រទាំងអស់គ្នា បានសុខចម្រើន! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្ត្រនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ! រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប។ ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើង រៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយ សន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើន ឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់ មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លួនឯង, […]
រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ប្រេ្វស មីល
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចេមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល។ បន្ទាប់ពីបានធ្វើទស្សនកិច្ចពិនិត្យ និងសិក្សាស្វែងយល់ពីដំណើរការនិងស្ថានភាពនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ លើកទឹកចិត្ត និងត្រៀមខ្លួនជំរុញឱ្យកសិដ្ឋានកាន់តែរីកលូតលាស់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទឹកដោះគោស្រស់ក្នុងស្រុក ដែលជាអាហារូបត្ថម្ភដ៏ល្អសម្រាប់ការលូតលាស់ទាំងផ្នែករាង្គកាយ និងប្រាជ្ញាស្មារតី ជាពិសេសកុមារ។ ឯកឧត្តមបានផ្ដល់អនុសាសន៍ដល់កសិដ្ឋាន អំពីការធ្វើពិពិធកម្មដំណើរការផលិតរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ដោយកសិដ្ឋានគួរពិនិត្យលទ្ធភាពក្នុងការពង្រីកផ្ទៃដីស្មៅសម្រាប់ផ្គត់ផ្គង់ចំណីគោ តាមរយៈការចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលមានដីធំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម និងរូបឯកឧត្តមផ្ទាល់ នឹងជួយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើកសិដ្ឋាន ដើម្បីឱ្យភាគីទាំងពីរអាចសហការគ្នាឈានទៅបំពេញតម្រូវការនៃខ្សែច្រវាក់ផលិតកម្ម។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ឱកាសផ្តល់ជូនដោយស្មើភាពគ្នា ហើយអ្នកដែលចាប់យកឱកាសបានមុនគេ នឹងទទួលបានផលចំណេញមុនគេដែរ៕
ថ្ងៃទី១១ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀត
ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ៦នាក់ ២- ស្រុកពារាំង ចំនួន ៨នាក់ ៣-ស្រុកកំពង់ត្របែក ចំនួន ៧នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន ៣នាក់ ៥- ស្រុកបាភ្នំ ចំនួន ៣នាក់ ៦- ស្រុកព្រះសេ្តច ចំនួន ៣នាក់ ៧- ស្រុកមេសាង ចំនួន ២នាក់ ៨- ស្រុកពាមរក៍ ចំនួន ២នាក់ ៩- ស្រុកកញ្ចៀច ចំនួន ២នាក់ ១០-ស្រុកពាមជរ ចំនួន ១នាក់ ១១-ស្រុកពោធិ៍រៀង ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង […]