Related Articles
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យ និងត្រៀមបម្រុងរួចជាស្រេច នូវទីតាំងដីសម្រាប់សាងសង់កន្លែងបូជាសពនាក់ដែលបាត់បង់ជីវិតដោយសារកូវីដ.១៩
ខេត្តមណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យ និងត្រៀមបម្រុងរួចជាស្រេច នូវទីតាំងដីសម្រាប់សាងសង់កន្លែងបូជាសពឬឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បើតាមការឲ្យដឹងពីលោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ទីតាំងដែលអាជ្ញាធរត្រៀមសម្រាប់បញ្ចុះសព និងបូជាសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនពីរ ទីតាំង ដែលមួយត្រូវសាងសង់ឡើងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងមួយកន្លែងទៀតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ។ លោក ទូច រស្មី បន្តថា ការសាងសង់ឈាបនដ្ឋាននេះ ក្រុមការងារ បានសម្រេចយកទីតាំងដែលមានសុវត្ថិភាព នៅឆ្ងាយពីទីប្រជុំ និងមានទីធ្លាធំទូលាយ ដែលនេះជាការគិតគូរទុកជាមុន ជៀសវាងពីហានិភ័យនានា។ សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៧ មេសា ២០២១ នៅទូទាំងខេត្តមណ្ឌលគិរី មានអ្នកជំងឺកូវីដ១៩ចំនួន ០៣នាក់ ដែលបានឆ្លងព្រឹត្តឹការណ៍សហគមន៍ ២០កុម្ភៈ […]
ក្រុមបាញ់កាំភ្លើង អាវុធហត្ថរាជធានីភ្នំពេញ នាំយកពានរង្វាន់ជ័យលាភី និងមេដាយជូនដល់អង្គភាពគួរជាទីមោទនៈ!
ភ្នំពេញ%ដោយបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់(បម្រុង ០១នាក់) បានចេញទៅ ចូលរួមក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន (AARM2023) នៅប្រទេសថៃ។ ក្នុងនោះ ការប្រកួតវិញ្ញាសារជាក្រុម កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២នាក់ ដែលបានចូលប្រកួត បាននាំមកនូវលទ្ធផលគួរជាទីពេញចិត្តជូនដល់អង្គភាព ដោយទទួលបាន ៖ មេដាយមាស០១ និង មេដាយប្រាក់០១។ ជាមួយគ្នានេះផងដែរ នារសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង០៣នាក់ (កីឡាករបម្រុង០១នាក់) […]
ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា និងសហការីបានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់សៀមនិងស្រុកជើងព្រៃដែលខូចខាត៦៩ខ្នង
ស្ថិតក្នុងបរិវេណវត្តទួលរកា នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ យោងលើការចាំបាច់ និងបន្ទាន់បំផុត ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានក្រុមការងារឃុំស្រក គណកម្មការកាកបាតក្រហមខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់សៀ ឃុំស្រកចំនួន ៦៩ខ្នង (មានកម្រិតធ្ងន់ មធ្យម និងស្រាល) រួមទាំងដំបូលព្រះវិហារ សាលាសំណាក់ធម៌ ដំបូល និងផ្លាកសាលាឃុំ ដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃទី២២ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀតមកចែកជូនបងប្អូនជនរង គ្រោះផ្ទាល់។ លោក ប៊ិន ឡាដា អភិបាលនៃគណអភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ […]