Related Articles
រដ្ឋមន្ត្រីការពារជាតិជប៉ុន វាយតម្លៃខ្ពស់ និងគាំទ្រការដឹកនាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ា ជាពិសេសការជំរុញការអនុវត្តតាមគោលការណ៍ឯកច្ឆ័ន ៥ចំណុចនោះ
ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន។ ក្នុងជំនួបនេះ ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) បានបង្ហាញនូវអារម្មណ៍រីករាយដែលបានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រី នាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ គឺដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប ៣០ឆ្នាំ នៃការបញ្ជូនកងរក្សាសន្តិភាពនៅកម្ពុជា ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ថ្ងៃទី២១ ខែមិថុនា ម្សិលមិញ ឯកឧត្តមក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។ ឯកឧត្តម ក៏បានអរគុណចំពោះការទទួល ឯកឧត្តម ដោយភាពកក់ក្តៅ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា ទី១-ឯកឧត្តមមានសេចក្តីរីករាយជាមួយនឹងការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិកន្លងមក ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅ ,ទី២-បានជួបពិភាក្សាជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ដោយបានផ្លាស់ប្ដូរទស្សនៈអំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ […]
ឯកឧត្ដមអ៊ុន ចាន់ដា ទទួលថវិកាឧបត្ថមសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ ពីថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដែលដឹកនាំដោយលោក សុខ ស្រ៊ុន ប្រធានមន្ទីរ នាំយកមកនូវទឹកប្រាក់ចំនួន ១០.០០០.០០០ រៀល(ដប់លានរៀល) ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអង្គភាព វរអន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីដាក់ផែនការពង្រឹងការងារអនុវត្តការងារប្រចាំថ្ងៃ
ភ្នំពេញ÷ដើម្បីវឌ្ឍនភាពការងារ ក្នុងជួរវរអន្តរាគមន៍ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអង្គភាព វរអន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីដាក់ផែនការពង្រឹងការងារអនុវត្តការងារប្រចាំថ្ងៃ ជាអាថ៌រួមមាន៖ – ការបំពេញបេសកកម្ម ការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្ឌលព្យាបាលកូវីដ-១៩ ដែលខ្លួនទទួលខុសត្រូវ – ការចេញប្រតិបត្តិការ បង្កា បង្ក្រាប បទល្មើស – ការហ្វឹកហាត់ពង្រឹងសមត្ថភាព – ការថែទាំមធ្យោបាយប្រើប្រាស់ – ការថែទាំអាវុធគ្រាប់ – ការត្រួតពិនិត្យសុវត្ថិភាព តាមបណ្តាឃ្លាំង ការិយាល័យ ក្នុងទីបញ្ជាការ – ការធ្វើអនាម័យក្នុងការរស់នៅ…។ល។