ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹងករណីគាស់ផ្ទះ ចូលលួចទ្រព្យសម្បត្តិ

ឧត្តមានជ័យ÷ជនសង្ស័យម្នាក់ត្រូវបានបញ្ជូន ទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៤ ខែសីហាឆ្នាំ ២០២២ ពាក់ព័ន្ធនឹងសកម្មភាព គាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ របស់មន្ត្រីនគរបាលស្រុកត្រពាំងសាទ ហើយស្នងការនគរបាលខេត្តកំពុងកសាងនីតិវិធីបញ្ជូនទៅតុលាការខេត្តឧត្តរមានជ័យ។ ករណីចោរកម្មនេះ អធិការនគរបាលស្រុកត្រពាំងប្រាសាទ ក្រោយការដឹកនាំដោយលោក អ៊ូច ម៉ៅង អធិការនគរបាលស្រុក ក្រោមការចង្អុលបង្ហាញដោយ ឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងទំនាញ ព្រហ្មទណ្ឌនគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញា ជនសង្ស័យឈ្មោះ ចិត្ត ជាតិ ដែលត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតភូមិទំនប់ថ្មី (ហៅទំបន់ខ្នោរ) ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងប្រតិបត្តិការនេះ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចិត្ត ជាតិ រួមនឹងវត្ថុតាងមួយចំនួនទៀត សមត្ថកិច្ចបាននាំយកមក ស្នាក់ការអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដែលក្រោមកិច្ចសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ក្រោយពីធ្វើការសាកសួរជនសង្ស័យ ដែលមានបក្ខពួកម្នាក់ទៀតដែលជាមេក្លោងបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។ ដោយឡែកជនសង្ស័យឈ្មោះចិត្ត ជាតិ សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ

Read more
ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកភាពគ្នាប្រគល់ដីឲ្យភាគីអ្នកទិញ ដើម្បីបញ្ចប់ទំទាស់ ដណ្ដើមសិទ្ធិគ្នាកាន់កាប់

បាត់ដំបង៖ ប្រជាពលរដ្ឋប្រាំបួនគ្រួសារ នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីម្សិលមិញ បានឯកភាពគ្នាប្រគល់ដី៣០ហិកតា មកឲ្យម្ចាស់ដើមវិញ ដើម្បីបញ្ចប់ទំនាស់ដណ្តើមសិទ្ធិគ្នាកាន់កាប់ដី ដែលបានអូសបន្លាយជាច្រើនឆ្នាំ។ ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមន្ត្ត្រីអាជ្ញាធរមូលដ្ឋាន ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីក្រុមហ៊ុន និងអតីតយោធិន នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក ដោយមិនមានភាកគីណាមួយខាតបង់ច្រើនឡើយ។ តំណាងភាគីអតីតយុទ្ធជន បានមានប្រសាសន៍ថា ភាគីតំណាងយោធិនទាំងប្រាំបួនគ្រួសារ បានសម្តែងការសប្បាយរីករាយចំពោះដំណោះស្រាយ ស្រមតាមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេភូមិព្រៃទទឹង និងលោកមេឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចសន្យា និងបញ្ចប់វិវាទ ហើយបានដឹកនាំក្រុមការងារទៅពិនិត្យ និងវាស់វែង ដល់ទីតាំងដីជាក់ស្តែងតែម្តង។ អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ ដោយមានការចូលរួមពីភាគីតំណាងក្រុមហ៊ុនម្ចាស់ដី និងតំណាងប្រជាពលរដ្ឋ

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរឆក់ទូរស័ព្ទម្នាក់ទៀតហើយ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។ ជនសង្ស័យឈ្មោះ រី ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលម្តុំឡនុំប៉័ងផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលកំពុងប្រចាំការនៅគោលដៅ ចំណុចក្តាន់ពីរ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេចពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីវេលាម៉ោង១៩៖០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្តាន់ពីរ ផ្លូវ១២៨ កែងផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពិតប្រាកដមែន។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។

Read more
ព័ត៌មានជាតិ

រដ្ឋមន្ដ្រីវេងសា​ខុននិងស​ហការីបានអញ្ជើញមកពិ​និត្យក្រុមហ៊ុនសា​​ជីវកម្ម កសិ-ជលផលនិងចំ​ណី​អា​ហារកូរ៉េ

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រីវេងសាខុននិងសហការីបានអញ្ជើញមកពិនិត្យក្រុមហ៊ុន សាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ (Korea Agro-Fisheries & Food Trade Corporation, AT)។ ក្នុងជំនួបពិភាក្សា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Mr. Choon-Jin Kim មានមតិស្វាគមន៍គណ:ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមរដ្ឋមន្ដ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងជាពិសេសមកធ្វើទស្សនកិច្ចនៅស្នាក់ការធំក្រុមហ៊ុន AT នារសៀលថ្ងៃនេះ។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រាប់ថ្ងៃអនាគត។ ខ្លឹមសារនៃជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ដ្រីបានជម្រាបជូន Mr. Choon-Jin Kim អំពីសក្តានុពលវិស័យកសិកម្មកម្ពុជា ដំណាំកសិ-ឧស្សាហកម្មសំខាន់ៗដែលអាចធ្វើ ការកែច្នៃ និងនាំចេញ។ ដំណើរទស្សនកិច្ចមកកាន់ក្រុមហ៊ុននារសៀលថ្ងៃនេះគឺដើម្បីបង្កើតកិច្ចសហការលើការងារកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាមានលទ្ធភាពនាំចូលមកសាធារណ:រដ្ឋកូរ៉េនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រីបន្តថា ពិតណាស់ការនាំចេញនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាអ្នកផលិត មានឱកាសបង្កើនផលិតភាពផលិតកម្ម បង្កើនការកែច្នៃវត្ថុធាតុដើម និងបង្កើនតម្លៃបន្ថែម ហើយពិតជានឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេស ក៏ដូចប្រជាកសិករកម្ពុជា តាមការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ អនុស្សរណ:នៃការយោគយល់គ្នាដែលនឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃនេះ នឹងដើរតួនាទីសម្របស្រួលដល់ការនាំចេញកសិផលកម្ពុជាមកកូរ៉េ និងផលិតផលកូរ៉េទៅកាន់កម្ពុជាវិញ។ សូមជម្រាបជូនថា ខ្លឹមសារសំខាន់នៃឯកសារកិច្ចព្រមព្រៀង MOU រវាងភាគីទាំងបីគឺ ÷ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Read more