ព័ត៌មានជាតិ

សិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ខេត្តព្រៃវែង

ព្រៃវែង៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីអំពីលទ្ធផលផ្ទាល់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ខេត្តព្រៃវែង ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានសម្រេចបាន រយៈពេលកន្លងមកដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ដំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រមទាំងលោក ជឹម ចរណៃ ទីប្រឹក្សាឯករាជ្យ ព្រមទាំងលោកលោកស្រីប្រធានអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា(plan) ប្រធានអង្គការ(EMW) ប្រធានអង្គការ(Unicef) ប្រធានអង្គការ(Water Aid) ប្រធានអង្គការ(IDE) ព្រមទាំង មន្ទីរអង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អង្គការដៃគូអភិវឌ្ឍន៍ សមាជិក សមាជិកា ជាច្រើនរូប។ ក្នុងនោះលោក ឡុក វុទ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរាយការណ៍ថា ខេត្តព្រៃវែង ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារផ្គត់ផ្គង់ទឹក ការសស្អាត និងអនាម័យជនបទមានការរីកចំរើនជា បន្តបន្ទាប់គួរឲ្យកត់សម្គាល់ មកដល់ពេលនេះអណ្តូងសរុបក្នុងខេត្តមានចំនួន ១៩៧.២៧៣

Read more
ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន នៅខេត្តព្រៃវែង

អបអរសាទរពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្ដរបប សន្ដិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញាត្ដិនៃច្បាប់ការងារ នៅសាលប្រជុំសាលាខេត្ដព្រៃវែង ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម និងឯកឧត្ដម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមបញ្ជាក់ខេត្តព្រៃវែង ជាខេត្តទី៦ ដែលទទួលបានការផ្សព្វផ្សាយដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន ព្រៃវែង ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ខេត្តព្រៃវែង គឺជាខេត្តទី៦ ហើយដែល ប.ស.ស. បានបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន បន្ទាប់ពីឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយចំនួន ៩០ថ្ងៃស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ៣៣

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ

នៅព្រឹកថ្ងៃព្រហស្បត៍ទី១១ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយលើកស្ទួយវិស័យកសិកម្មកម្ពុជា និងប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះអង្ករហូបទៅជាប្រទេសដែលមានអតិរេកអង្ករ និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់អង្ករល្អលេខ១លើកពិភពលោក៣ឆ្នាំជាប់គ្នាផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំអោយភាគីអូស្ត្រាលីជួយពិនិត្យនិងគាំទ្រជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅប្រទេសដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករនៅទូទាំងប្រទេស ក្រោយពេលដែលវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានផលិតពូជគ្រឹះរួចហើយនោះ, ស្នើបង្កើតកម្មវិធីកម្មសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងទៀតរួមទាំងការកែច្នៃផលិតផលកសិកម្មផងដែរ សម្រាប់គម្រោងកម្មវិធីថ្មី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅចុងឆ្នាំ២០២២ខាងមុខនេះ។ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការថ្មី ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា គម្រោងថ្មីស្តីពីភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាអោយរីកចម្រើនកាន់ខ្លាំងថែមទៀត។ បន្ទាប់មក ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត ក៏បានប្រគល់រថយន្តដែលបានប្រើប្រាស់ក្នុងគម្រោង CAVAC Phase 2 ចំនួន៤ គ្រឿងទៅអោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI ដើម្បីយកប្រើប្រាស់ក្នុងការស្រាវជ្រាវបន្តទៀត។

Read more
ព័ត៌មានជាតិ

កូនឈើធ្នង់ ចំនួន ១,០០០ ដើម ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង យកទៅដាំនៅក្នុងវិទ្យាល័យដំរីពួន ស្រុកស្វាយអន្ទរ

ព្រៃវែង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលដឹកនាំដោយឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារប្រតិបត្តិសាខា អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បាននាំយកកូនឈើធ្នង់ចំនួន ១,០០០ ដើម ដើម្បីដាំនៅក្នុងវិទ្យាល័យដំរីពួន ស្រុកស្វាយអន្ទរខេត្តព្រៃវែង នាថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២២។ ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថា ដើមឈើគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វនៅលើភពផែនដីយើងនេះ ព្រោះថាដើមឈើវាអាចជួយកាត់បន្ថយកម្ដៅ កាត់បន្ថយជាតិពុល ទាក់ទាញទឹកភ្លៀងបានទេទាត់ មិនឲ្យមានគ្រោះទឹកជំនន់ និងជាទីជម្រកដ៏ពិសិដ្ឋសម្រាប់សត្វព្រៃ។ ឯកឧត្ដម ឧកញ៉ា បន្តថា ដើមឈើវាផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ដោយដើមឈើស្រូបយកកាបូនឌីអុកស៊ីតនៅពេលវាលូតលាស់ ហើយកាបូនដែលពួកគេរក្សាទុកនៅក្នុងឈើរបស់វាជួយបន្ថយល្បឿននៃការឡើងកំដៅផែនដី។ វាកាត់បន្ថយល្បឿនខ្យល់និងធ្វើឲ្យត្រជាក់ខ្យល់នៅពេលដែលវាបាត់បង់ជាតិសំណើម។ ឯកឧត្ដម ឧកញ៉ា ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ទាំងអស់ត្រូវបន្តចូលរួម

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ០១នាក់ រួមជាមួយគ្រឿងញៀន ១.៥ គីឡូក្រាម បញ្ជូនទៅតុលាការ!(Video inside)

ភ្នំពេញ%ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ តែងតែប្រឹងប្រែងស្រាវជ្រាវនិងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ជាក់ស្តែងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបគ្រឿងញៀនជាង២៦គីឡូក្រាមរួចមក កម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវបង្ក្រាបបានគ្រឿងញៀន១.៥ គីឡូក្រាម (១.៥១៨៨ គីឡូក្រាម) បន្ថែមទៀត នៅចំណុច ផ្លូវបេតុង ក្នុងកោះពេជ្រ ភូមិ១៥ សង្កាត់ទន្កេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ០១នាក់ ឈ្មោះ ឈឹង អាទ្បាង ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកដឹកជញ្ជូនគ្រឿងញៀនដោយផ្ទាល់។ ក្រោយពេលឃាត់ខ្លួនបានយកមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពថា គ្រឿងញៀនទាំងអស់

Read more
ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គាំទ្រចំពោះការលុបចោលគម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅ

(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចោល គម្រោងអភិវឌ្ឍន៍ នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ ភ្លាមៗនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក”ក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា និងជាម្ចាស់ ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា”។ ដែលជាអ្នកទទួល បានសិទ្ធ អភិវឌ្ឍន៍ធំជាងគេ នៅតំបន់ ភ្នំតាម៉ៅ បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការ លុប ស.ជ.ណ នៃការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅទាំងអស់។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រឹកទី០៧.០៨.២០២២ បានបញ្ចេញសំណេរ នៅលើផេកផ្លូវការរបស់លោកយ៉ាងដូច្នេះថាៈ«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឱ្យបងប្អូនដែលស្រលាញ់កូនឈើមកដាំ កូនឈើជាមួយខ្ញុំ»។ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកទី០៧.០៨.២០២២ បានប្រកាសថាៈ«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៍ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិ ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ

Read more
ព័ត៌មានសន្តិសុខសង្គម

គ្រឿងញៀនជាង២៦គីឡូក្រាម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប!(Video inside)

IMG_0853 ភ្នំពេញ% ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ គ្រឿងញៀន ជាច្រើនប្រភេទ សរុប ២៦គីឡូក្រាម ២ខាំ (២៦.១៩៩៨ គីឡូក្រាម) ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើបមានភស្តុតាងកំណត់មុខសញ្ញាបានជាក់លាក់ ឈានដល់ការបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង២០:៤៥នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុច ផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គឺ ឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ២៣ឆ្នាំ និង

Read more
ព័ត៌មានជាតិ

មរណៈភាពរបស់ សមាជិកអាវុធហត្ថរាជធានីភ្នំពេញម្នាក់ បានរំជួលដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន!

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី បាននាំយក ថវិកាចំនួន ៥,០០០,០០០រៀល និងគ្រឿងឧបភោគ បរិភោគ រួមមាន ៖ ត្រីខ ៥យួរ មី ៥កេស ភេសជ្ជៈ ៥កេស អង្ករ ៤ការ៉ុង ចូលរួមបុណ្យសព លោកព្រិន្ទបាលឯក ឃួន វិសាល សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានពាំនាំនូវមតិផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ម្តាយសព នៅគេហដ្ឋាន ភូមិតារាប ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្ដាល។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើនូវអារម្មណ៍រំជួលចិត្ត ពេលដែលបានដឹងថា

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗមួយចំនួន

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖ ១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១,៣៨៨ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣,២២លានដុល្លារអាមេរិក។ សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។ ២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។ ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន

Read more