ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់ថវិកា ជាង ១១៤លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៧គ្រួសារ

​ (ភ្នំពេញ) ÷នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១១៤.៧៨៥.៥០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគីរី ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៧គ្រួសារ រស់នៅក្នុងស្រុក … ខេត្តរតនគិរី។ គ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ចំនួន២នាក់ទៀតបានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ Thu/២២/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មានអ្នកជំងឺកូវីដ១៩ចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ទាំង២នាក់ថ្មីនេះរួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ២៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សម្រាប់អ្នកឆ្លងកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» វិញ បានរកឃើញសរុបចំនួន៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣១នាក់ និង១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែធ្នូនេះ

Read more
ព័ត៌មានជាតិ

សេចក្តីណែនាំជាបន្ទាន់របស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ១៩ នៅខេត្តសាមុតសាខន ប្រទេសថៃ Mon/២១/Dec/២០២០

(ភ្នំពេញ) ÷នាថ្ងៃទី១៩ និង២០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល ទទួលបានព័ត៌មានតាមរយៈការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងការដាស់តឿនអោយប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃ សម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការផ្ទុះឡើងនូវការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ រហូតដល់ជាង៥០០នាក់ដែលបានឆ្លងដោយភាគច្រើនជាប្រជាជនភូមា ដែលបានបម្លាស់ទីមកធ្វើការនៅក្នុងខេត្តនេះ។ សូមអានសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ទាំងស្រុងខាងក្រោម÷

Read more
ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយគោលការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ! Mon/២១/Dec/២០២០

(ភ្នំពេញ)៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយគោលការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ឆ្នាំ២០២០-២០២១ ដោយមានការអញ្ជើញចូលរួម​ពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ ព្រមទាំងនាយ នាយរង​អាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បរិច្ចាគថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩! Mon/២១/Dec/២០២០

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់ថវិការបស់ឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ចំនួន ២.៧០០.០០០រៀល ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងជំហានទី១។

Read more
ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលថ្មី នៃខេត្តប៉ៃលិន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុង ពិធីប្រកាសចូលកាន់តំណែងអភិបាលថ្មី នៃខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ២ ដាច់ដោយឡែកពីគ្នា ដោយតែងតាំងលោកជំទាវ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល។ ព្រះរាជក្រឹត្យតែងតាំងអ្នកទាំងពីរនេះ បានធ្វើឡើងតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គួរបញ្ជាក់ ឯកឧត្តម ផាន់ ចាន់ធុល បានឡើងកាន់តំណែងជាអភិបាលខេត្តប៉ៃលិន

Read more
ព័ត៌មានជាតិ

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ជាករណីនាំចូល ខណៈអ្នកជាសះស្បើយមិនមានទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មិនមានពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះទេ។ នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានករណីព្យាបាលជាសះស្បើយនោះទេ។

Read more
ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​សៀមរាបរៀបចំឲ្យប្រជាពលរដ្ឋរស់នៅអាស្រ័យផលនៅតាមចំណីស្ទឹងសៀមរាបដែលត្រូវរុះរើ ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ​ ចាប់ឆ្នោតយកទីតាំងដីឡូតិ៍ Sun/២០/Dec/២០២០

សៀមរាប. នៅថ្ងៃ៥កេីត​ ខែបុស្ស​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅក្នុងបរិវេណសាលាខេត្តសៀមរាបមានការរៀបចំឲ្យប្រជាពលរដ្ឋដែលរស់នៅអា​ស្រ័យផល​នៅតាមចំណីស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ​ រុះរើ និងចាប់ឆ្នោតយកទីតាំងដីឡូតិ៍​ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ​រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្ត សង្កាត់ស្លក្រាម សង្កាត់នគរធំ ភូមិឃុំ​ពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាលទ្ធផល ៖ ១- បានរៀបចំប្រជាពលរដ្ឋដែលមកចូលរួមចាប់ឆ្នោត ដោយភ្ជាប់ជាមួយសន្លឹកឆ្នោត ដែលសម្គាល់ឡូតិ៍​ទីតាំងដីថ្មីច្បាស់លាស់​ បានផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយបញ្ជីឈ្មោះ និងមានការផ្តិតមេដៃ​ ប្រជាពល​រដ្ឋឯកភាពទទួលយក ទីតាំងដីឡូតិ៍ថ្មីនៅលើបញ្ជីឈ្មោះ ២-បានណែនាំប្រជាពលរដ្ឋ ទៅពិនិត្យផែនទីទីតាំងដីឡូតិ៍ ដែលបានបិទបង្ហាញនៅក្នុងបរិវេណសាលាខេត្ត ចំនួន ០២ផ្ទាំង។ ៣-ប្រជាពលរដ្ឋ បានចូលរួមចាប់ឆ្នោត និងផ្តិតមេដៃឯកភាពទទួលយកដីឡូតិ៍ចំនួន ៤០៥គ្រួសារ ស្មើនឹង ៩៤,១៨% នៃចំនួនសរុប ៤៣០គ្រួសារ​។ ដោយឡែក​ប្រជាពលរដ្ឋ

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ ​បានធ្វើលិខិតស្នើសុំលុបកម្មវិធីជួបជុំអ្នកកាសែតជាមួយសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ មករា​

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហើបនៅក្នុងពេលថ្លែងទៅកាន់ពិធីជួបជុំគ្នាក្នុងវេទិកានិពន្ធនាយក ម្សិលមិញថា៖ ឯកឧត្តម បានដាក់លិខិតគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួចហើយ ដើម្បីស្នើសុំលុបកម្មវិធីជួបជុំអ្នកកាសែត ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១​នោះ ដោយសារស្ថានភាពកូវីដ-១៩ មិនទាន់អាចធ្វើបាន។ ឯកឧត្តម ខៀវ កាញារីទ្ធ គូសបញ្ជាក់ថា ទោះបីជាយ៉ាងណា ក្រសួងនឹងនៅបន្តស្តាប់សំណើ និងសំណូមពរពីអ្នកកាសែតដូចឆ្នាំមុនៗ ដើម្បីយកមកពិនិត្យដោះស្រាយ៕

Read more
ព័ត៌មានជាតិ

រយ:ពេល៤ថ្ងៃជាប់គ្នាហើយដែលក្រសួងសុខាភិបាលប្រកាសថា មិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈអ្នកជំងឺ៤នាក់ថែមទៀត បានជាសះស្បើយនៅថ្ងៃនេះ Sat/១៩/Dec/២០២០

ភ្នំពេញ៖ រយៈពេល៤ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសពីការ មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី នៅកម្ពុជា។ នៅថ្ងៃនេះ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន៤នាក់ថែមទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទាំង៤នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានស្វាមីធ្វើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ។ ២៖ កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ ដែលបានព្យាបាលជាសះស្បើយ ហើយបានចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ និងរបស់អ្នកជំងឺស្ត្រី អាយុ៣០ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ៣៖ បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំស្នាក់នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើដំណើរមកពីប្រទេសជប៉ុន មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ៤៖ បុរសជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ អ្នកធ្វើដំណើរមកពីប្រទេសម៉ាលី

Read more