ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនចោរឆក់ខ្សែ-ក ម្នាក់ទៀត បញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក តែមិនបានសម្រេច ហើយបម្រុងជិះគេចខ្លួន តែត្រូវជនរងគ្រោះដេញប្រផាប់ ចាប់ប្រភីង និងស្រែកឆោរឡោថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ចុះអន្តរាគមន៍ឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យភ្លាមៗតែម្តង។ ជនសង្ស័យឈ្មោះ រ៉ន សូពីណា ហៅ ទីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះតែមិនបានសម្រេច នៅចំណុចខាងលើ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Read more
ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងទំនើង០២នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានប្រើកាំបិតកាប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំថែមទៀត ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៤០៦ កែង១៧៩ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក នៅវេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ យកមកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ជនទាំង០២នាក់ រួមមាន ៖ ១- ឈ្មោះ ម៉ាន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ, ២- ឈ្មោះ សាង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួក៥នាក់ ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើ

Read more
ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង អបអរសាទរ និងគោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសត្រូវបានគណៈកម្មាធិការកណ្តាល បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា “សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា” ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា។

ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង អបអរសាទរ និងគោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសត្រូវបានគណៈកម្មាធិការកណ្តាល បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា “សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា” ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារជូនពរ និងអបអរសាទរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។   សម្តេចមហាបវរធិបតី ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិ ប្រកបដោយវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ

Read more
ព័ត៌មានជាតិ

ក្រុមគ្រូបង្គោលរបស់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទាដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center)

ជាក់ស្ដែង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារនៃមជ្ឈមណ្ឌលកីឡា Banteay បានមកធ្វើការប្រឡងសមត្ថភាពដល់ក្រុមគ្រូបង្គោលរបស់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីលទ្ធផលការហ្វឹកហាត់កន្លងមករបស់គ្រូបង្គោលទាំងនោះ ថាតើពួកគាត់ទទួលបានលទ្ធផលបែបណា។ ជាលទ្ធផលក្រុមគ្រូបង្គោលទាំងអស់ បានធ្វើការប្រឡងសមត្ថភាពកាយសម្បទា និងបច្ចេកទេស ប្រកបដោយជោគជ័យ។ បន្ទាប់មកតំណាងមជ្ឈមណ្ឌលកីឡា Banteay ក៏បានប្រគល់នូវសញ្ញាបត្របញ្ចប់វគ្គជូនដល់ក្រុមគ្រូបង្គោល។ ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់មជ្ឈមណ្ឌលកីឡា Banteay ដែលបានប្រឹងប្រែងបណ្ដុះបណ្ដាលក្រុមគ្រូបង្គោលរបស់អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក៕

Read more
ព័ត៌មានសន្តិសុខសង្គម

ក្រុមបាញ់កាំភ្លើង អាវុធហត្ថរាជធានីភ្នំពេញ នាំយកពានរង្វាន់ជ័យលាភី និងមេដាយជូនដល់អង្គភាពគួរជាទីមោទនៈ!

ភ្នំពេញ%ដោយបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់(បម្រុង ០១នាក់) បានចេញទៅ ចូលរួមក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន (AARM2023) នៅប្រទេសថៃ។ ក្នុងនោះ ការប្រកួតវិញ្ញាសារជាក្រុម កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២នាក់ ដែលបានចូលប្រកួត បាននាំមកនូវលទ្ធផលគួរជាទីពេញចិត្តជូនដល់អង្គភាព ដោយទទួលបាន ៖ មេដាយមាស០១ និង មេដាយប្រាក់០១។ ជាមួយគ្នានេះផងដែរ នារសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង០៣នាក់ (កីឡាករបម្រុង០១នាក់)

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន០៦នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ា សីហា ហៅស្នា ភេទប្រុស អាយុ២៨ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច​ផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។ *ករណីទី២៖ កាលពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រាប ផារុន ភេទប្រុស អាយុ៣២ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

Read more
ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកដែលទើបសម្រាលកូន!

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកស្រី អនុសេនីយ៍ទោ សុខ រ៉ានី សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានសម្រាលកូនរួច កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយមួយចំនួនរួមមាន ៖ សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត , ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ ០២យួរ រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី ស សុខា សម្តែងក្ដីរីករាយយ៉ាងក្រៃលែងចំពោះភាពរីកចម្រើនរបស់សាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ជាពិសេសគុណភាព នៃការបណ្ដុះបណ្ដាល

(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពយ៉ាងលឿនរហ័ស និងប្រកបដោយគុណភាព ដែលសាកលវិទ្យាល័យជាតិមួយនេះសម្រេចបាន ជាក់ស្ដែងសាកលវិទ្យាល័យមាននិស្សិតទទួលបានជោគជ័យលើការសិក្សាចំនួន ១.៦៩៣នាក់បន្ថែមទៀត ចាប់ពីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ លោកបានចាត់ទុកភាពជោគជ័យនេះថា ជាអ្វីដែលរាជរដ្ឋាភិបាលប្រាថ្នាចង់ឃើញ ទាំងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់និស្សិតជ័យលាភីទាំងអស់ថា «ចាប់ពីពេលនេះតទៅ ប្អូនៗនឹងក្លាយជាអ្នកជំនាញ ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្តែង ក្នុងសង្គម តាមគ្រប់រូបភាព។ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងយកចំណេះដឹងទទួលបាននៅទីនេះ ទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Read more