ព័ត៌មានជាតិ

ឯកឧត្តមអ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់លូរំដោះទឹកចេញពីក្រុងកំពង់ចាម Mon/០៧/Dec/២០២០

នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់សំណង់លូ រំដោះទឹកចេញពីក្រុងកំពង់ចាម ក្នុងសង្កាត់កំពង់ចាម បន្ទាប់ពីលូវ័យចំណាស់មួយនេះបានទទួលរងការបាក់ស្រុត កាលពីពេលថ្មីៗកន្លងទៅដោយសារជំនន់ទឹកភ្លៀងហូរច្រោះ។ បើតាមមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាមបានឲ្យដឹងថា÷ សំណង់ខាងលើបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់បានប្រមាណ ៨០%ហើយ ដោយបន្តនឹងធ្វើការបុកគ្រិះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយរងចាំទឹកទន្លេមេគង្គស្រកផុតច្រាំងសិន។ ជំនាញរំពឹងថា សំណង់ខាងលើនឹងអាចសម្រេចការសាងសង់១០០% នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ ខាងមុខ ដោយប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាលខេត្តកំពង់ចាម។

Read more
ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកប្រគល់គ្រឿងឧបភោគបរិភោគដល់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីចែកគ្រួសារយោធិនដែលខ្វះខាត Mon/០៧/Dec/២០២០

ខេត្តស្ទឹងត្រែង ៖ សម្ភារៈជាគ្រឿងឧបភោគបរិភោគ ត្រូវបានផ្តល់ជូនដល់គ្រួសារកងទ័ព ខណៈជួបការខ្វះខាត។ ការផ្តល់ជូន និងទទួលគ្រឿងឧបភោគបរិភោគនេះផងដែរ ធ្វើឡើងតាមរយៈតំណាងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមន៍ អតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០៦ធ្នូ ម្សិលមិញ ដោយមានការអញ្ជើញទទួលអំណោយពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគមន៍អតីតយុទ្ធជនខេត្ត លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន និងមានការចូលរួមពី មន្ត្រី នៃអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។ អំណោយរបស់អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ជាអង្ករ៣តោន មី២០០កេស ដល់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបម្រើដល់វិស័យមនុស្សធម៌ ក្នុងការជួយដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត។ លោកអនុសេនីយ៍ឯក វ៉ាំង សុភា ជំនួយការ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីមេបញ្ជាការកងទ័ពជើងគោក ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ក៏ដូចជាគ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជនទាំងអស់ នៅគ្រានោះផងដែរ។ លោកឧត្តមសេនីយ៍ទោ

Read more
ព័ត៌មានជាតិ

ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត​ Mon/០៧/Dec/២០២០

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែធ្នូ​នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​។ នោះ​គឺ​បុរស​ជនជាតិខ្មែរ ឈ្មោះ អ៊ី តារា អាយុ ២១ ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ​ឈ្មោះ ញិ​ល សុខ​កូ​ឡា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ធ្វើការ​នៅ​ហាង Pedro ផ្លូវ​ព្រះសីហនុ ដែល​បាន​រកឃើញ មាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​ ​រីឯ​ម្នាក់ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ ជា​មន្ត្រីរាជការ នៅ​ក្រសួងមហាផ្ទៃ បាន​ចូលក្នុង​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា

Read more
ព័ត៌មានជាតិ

សុំមន្ត្រី​អាជ្ញាធរ​ជួយ​ចាត់វិធានការ​ លើ​សំណង់​គ្មាន​ច្បាប់​នៅ ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ

បន្ទាយមានជ័យ​៖​ជំនាញ​វប្បធម៌​ស្នើ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​សហការ​ចាត់វិធានកា​រលើ​សំណង់​គ្មាន​ច្បាប់​នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​។​ ​លោក​យង់​តាំង​គួ​យ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​ការដែល​បាន​បើក​កិច្ចប្រជុំ​តាម​សំណើ​របស់លោក​នេះ​ស្តីពី​ពិនិត្យ​ដោះស្រាយ​និង​មាន​វិធានការ​ចំពោះ​ការសាងស់ង់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​។​ឬក៏​មិនអាច​អនុញ្ញាត​ច្បាប់​ដែល​ស្ថិតក្នុង​តំបន់​ការពារ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ ​លោក​បាន​បន្តថា ការសាងសង់​ខុសច្បាប់​នោះ​មាន​ច្រើន ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្រង់​ទិន្នន័យ វាយតម្លៃ​លើ​បរិមាណ​និង​ផលប៉ះពាល់​ហើយ​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ក្នុង​កិច្ច​អន្តរា​គនន៍​និង​សហការ​នេះ​។​ ​ ព្រោះថា​កន្លងមក​បច្ចុប្បន្ន​នឹង​ទៅ​អនាគត​អាជ្ញាធរខេត្ត​ក៏​គាំទ្រ​នូវ​ការសិក្សា​សំណើ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​បាន​ត្រៀម​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​ស្នើសុំ​ដាក់​ឆ្លង​គណៈកម្មាធិការ​បេ​តិ​ភ័​ណ្ឌ​ពី​ភព​លោក​។​នៃ​អង្គការ​យូណេស្កូ​(UNESCO)​បញ្ចូល​ប្រាសាទបន្ទាយឆ្មារ​ជា​បេក្ខភាព​នៃ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​s​មួយ​ដែរ ៕

Read more
ព័ត៌មានជាតិ

ភ្នំ​សុពណ៌​កាឡី

ភ្នំពេញ​: ភ្នំ​សុពណ៌​កាឡី ជា​ភ្នំ​ធម្មជាតិ​មួយ​ដែលមាន​តម្លៃ​ប្រវត្តិសាស្ត្រ និង​មានតម្លៃ​ផ្នែក​សោភ័ណភាព ធម្មជាតិ​។ ថ្មភ្នំ​សុពណ៌​កាឡី​គឺ ជា​ប្រភេទ​ថ្មភក់ (​ទាមទារ​ការបញ្ជាក់​ពី​អ្នក ជំនាញ​ខ្មែរ​ផ្នែក​ភូគព្ភសាស្ត្រ​)​។ ក្រៅពី​ថ្មភ្នំ មាន​វត្តមាន​សត្វ និង​រុក្ខជាតិ​នានា​រស់នៅ និង​ដុះ​លូតលាស់​។​ ​តម្លៃ​វប្បធម៌ នៃ​ភ្នំ​នេះ​គឺ ពាក់ព័ន្ធ​នឹង​ផ្នែក​ជំនឿ និង​សាសនា​។ នៅលើ​ភ្នំ មាន​រូបសំណាក​លោកតា​«​ជំ​ពូធរ​» (​តំណាង​អ្នកគ្រប់គ្រង​ទិស​ទាំង ៤) ដែលមាន​បារមី​ពូកែ​ស័​ក្ត​សិទ្ធិ ហើយ ប្រជាពលរដ្ឋ​កម្ពុជា​តែង​មក​គោរព និង​បន់ស្រន់​សុំ​សុភមង្គល​គ្រប់ប្រការ​។ នៅ​មិន​ឆ្ងាយ​ពី​រូបសំណាក​លោកតា​ជំ​ពូធរ មាន​ដើម​ជ្រៃលៀប ឬ​ដើម ទិព្វ​ធីតា​ច័ន្ទ​ដែល​នៅ​ជិត​នោះ មាន​រូងភ្នំ ១ ឈ្មោះថា រូង​តា​សាន់ (​បារមី ) ដែលមាន​រឿងដំណាល​ថា កាលពីព្រេងនាយ ប្រជាពលរដ្ឋ​តែង​ធ្លាប់​ខ្ចី​បាន ចាន​បញ្ចរុង្គ​ពី​បារមី នៃ​រូង​នោះ ក្រោយពេល​ពួកគេ​បាន​បន់ស្រន់​។ មាន​គេ​និយាយថា​នៅមុន​ឆ្នាំ​១៩៨២ ធ្លាប់មាន​មនុស្ស​ដើរចូល​តាម​រូង​នោះ ទៅដល់​ក្រោម​បាតទន្លេ​(​មេគង្គ​)​ដែល​ស្ថិត​នៅក្បែរ​ភ្នំ​។ នៅលើ​ភ្នំ មាន​ឋាន ព្រះពុទ្ធ​ទ្រង់​បិណ្ឌបាត​ប្រោស​សត្វលោក​។​ ​ភ្នំ​សុពណ៌​កាឡី​មើលទៅ​រាង​ដូច​សត្វ​ក្រពើ ដេក​ក្រាប​លើ ព្រះធរណី​។ តាម​រឿងដំណាល សត្វ​ក្រពើ​សុពណ៌​កាឡី រស់នៅក្នុង​ត្រពាំង​១​ឈ្មោះថា ត្រពាំង​ឈូក​(​ខ្លះ​ហៅ ត្រពាំង​សុពណ៌​កាឡី​)

Read more
ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

ពូជ​សត្វ​ឆ្មា​១២​ប្រភេទ ​តម្លៃ​កប់​ពពក​ ដែល​ថ្លៃ​បំផុត​ក្នុង​លោក​

អន្តរជាតិ​៖​ឆ្វា​គឺជា​សត្វ​ចិញ្ចឹម​មួយ​ប្រភេទ​ដែលមាន​ការពេញនិយម​បំផុត​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាពិសេស​ក្នុង​អាស៊ី​និង​អ៊ឺរ៉ុប​។​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​ស្លូតបូត​កែវភ្នែក​ដ៏​មុត​ថ្លា​រួមទាំង​រោម​ដ៏​ទន់​អម​នឹង​សំឡេង​ស្រួច​ឆ្មា​គឺជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​សម្រាប់​អស់អ្នក​ដែល​ចូលចិត្ត​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​។ ​នៅ​កម្ពុជា​និង​តាម​តំបន់​ជនបទ​សត្វ​ឆ្មា​គឺអាច​រកបាន​ដោយ​ងាយ​ហើយ​ធ្វើ​ការផ្ទេរ​ពី​ម្ចាស់​មួយ​ទៅមួយ​ដោយ​គ្មាន​ការដោះដូរ​ជា​រូបិយប័ណ្ណ​អ្វី​នោះឡើយ​។ ប៉ុន្តែ​បើ​នៅក្នុង​ទីប្រជុំជន​និង​ក្នុងប្រទេស​ជឿនលឿន សត្វ​ឆ្មា គឺមាន​តម្លៃ​មួយ​ខ្ពស់​គួរសម ដែលមាន​ពូជ​ខ្លះ​មានតម្លៃ​ដល់​ទៅ​រាប់សែន​ដុល្លារ​ឯណោះ​។ ​សារព័ត៌​មានបាន​យក​ពូជ​ឆ្មា​១២​ប្រភេទ​ដែលមាន​តម្លៃ​បំផុត​ក្នុង​លោក​មក​ជម្រាបជូន​៖ ១/ .The Ashera– តម្លៃ​ពី១២៥.០០០ដុល្លារឡើងទៅ​ ​

Read more
ព័ត៌មានជាតិ

ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​លើ​ពិភពលោក​កើន ​ដល់​ជាង​២០​លាន​នាក់​ ស្លាប់​​៧៣៣.៣៤៦​នាក់

អន្តរជាតិ​៖ ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​ខែសីហា​ឆ្នាំ​២០២០​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​២០.០០៨.២៥៥​នាក់​ហើយ​។​

Read more
ព័ត៌មានជាតិ

នាវា​ដឹក​ប្រេង​ជប៉ុនបាក់​ជា​ពីរ​ និង​កំពប់​បែកធ្លាយ​ប្រេង​ គំរាម​ដល់​បរិស្ថាន​នៅ​ម៉ូ​រី​ស​

អន្តរជាតិៈនាវា​ដឹក​ប្រេង​ជប៉ុន​មួយ​ដែល​បាន​ជាប់​កឿង​នៅលើ​ឆ្នេរ​ថ្ម​ប៉ប្រះ​ទឹក​មួយ​នៅ​ប្រទេស​ម៉ូ​រី​ស​កាលពី​ខែ​មុន

Read more
ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​រូបថត​ជុំ​គ្រួសារ ធំ​៣​ជំនាន់​រួមគ្នា​

ភ្នំពេញ​៖​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​រូបថត​ជា​លក្ខណៈ​គ្រួសារ​ធំ​មានកូន​បង្កើត​កូនប្រសា​រ​ចៅប្រុស​ស្រី រួមគ្នា​៣​ជំនាន់​។​ ​តាម​ការ​បង្ហោះ​រូប​ជាច្រើន​សន្លឹក នៅលើ​ផេ​ក​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រំលេច​រូបថត​ដែលមាន​សុភមង្គល នៅក្នុង​គ្រួសារ​ដ៏​ធំ​មួយ ដែល​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល​និង​ជាទី​ស្រឡាញ់​ពេញលេញ​។​រូបថត​ដែល​សម្តេច​តេ​ជោ​បង្ហាញ​ជា​សាធារណៈ​នោះ​មាន​សមាជិក​ប្រមាណ​៣០​នាក់ មាន​សម្តេច​ទាំង​ទ្វេ កូនប្រុស​ស្រី​និង​ចៅប្រុស​ស្រី ។ ​ដោយ​សម្តេច​បាន​រំលេច​សារ​រៀបរាប់ថា “៣​ជំនាន់​មនុស្ស​មាន​ជាង​៣០​នាក់ នេះ​គិតតែ​ខ្លួន​ខ្ញុំ និង​ភរិយា​តែប៉ុណ្ណោះ​។​ដោយ​មិនទាន់​គិត​បងប្អូន​ប្រុស​ស្រី​ខ្ញុំ​៥​នាក់​និង​បងប្អូន​ប្រុស​ស្រី​ភរិយា​ខ្ញុំ​៣​នាក់​ទៀតផង​។ បើ​គិតតែ​ឪពុក ម្តាយ​ខ្ញុំ​គាត់​មានកូន ចៅ​និង​ចៅទួត​រហូត​ជាង​១០០​នាក់​ឯណោះ​។ ​សម្រាប់​ខ្ញុំ​ប្រហែលជា​តាម​គាត់​មិនទាន់​ទេ​ព្រោះ​ក្មេងៗ​ពេលនេះ​មិន​ចង់​មានកូន​ច្រើន​ទេ​។​ពេល​ជួប​កូនៗ​និង​ចៅៗ​កាលពី​ថ្ងៃ​៥​សីហា​កន្លងមក​បាន​ចៅ​ថត​ជាមួយ​ចៅ​១៩​នាក់​អវត្តមាន​២​នាក់​គឺ​ចៅ​ទី​១​និង ចៅ​ទី​១៩​។​ចៅប្រុស​៣​នាក់​និង​ចៅស្រី​ម្នាក់​បាន​លេងភ្លេង​និង​ច្រៀង​ជូន​ជីដូន​ជីតា​ស្តាប់​។​ចៅប្រុស​៣​នាក់​មកសុំ​ថតរូប​ជាមួយ​ជីតា​ប្រហែល​ចង់​វាស់កម្ពស់​ជាមួយ​ជីតា​ហើយ​មើលទៅ​”៕​

Read more
ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២ សីហា

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:០០ នាទី នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ​។​ ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លោក​ម៉ូ​តេ​ហ្គី​តូ​ស៊ី​មី​សឺ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២០ ។​ ​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

Read more