ព័ត៌មានអន្តរជាតិ

ហ្វីលីពីនបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧,៣៧៩ករណី និងអ្នកជំងឺ៩៣នាក់ទៀតស្លាប់

ម៉ានីល ៖ ក្រសួងសុខាភិបាលហ្វីលីពីនកាលពីថ្ងៃអង្គារម្សិលមិញបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃវីរូសកូវីដ១៩ ចំនួន ៧,៣៧៩ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩៥៣,១០៦ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះក៏បានកត់ត្រាករណីស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៩៣នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់ ១៦,១៤១នាក់ នៅទូទាំងប្រទេស ខណៈដែលអ្នកកំពុងសម្រាបព្យាបាលក្នុងមន្ទីរពេទ្យមានចំនួនសរុប១២៧,០០៦ករណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *