ព័ត៌មានជាតិ

អភិបាលក្រុងព្រៃវែង និងសហការី បានអញ្ជើញចុះពិនិត្យមើលដំណើការនៃការសិក្សាដែលរដ្ឋាភិបាលទើបសម្រេចឲ្យចូលរៀនសារជាថ្មី

ព្រឹកនេះ៖លោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលក្រុងព្រៃវែង និងសហការី បានអញ្ជើញចុះពិនិត្យមើលដំណើកា

នៃការសិក្សារៀនសូត្ររបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្សវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យហ៑ុន សែនកំពង់លាវ ស្ថិតនៅក្នុងក្រុងព្រៃវែង ដើម្បីជាការលើកទឹកចិត្ដដល់ប្អូន ក្មួយៗ និងចង់ដឹងពីដំណើរការចូលរៀនឡើងវិញរបស់ប្អូន ក្មួយៗ។

ក្នុងឱកាសនោះដែរ លោកអភិបាលក្រុងព្រៃវែង និងសហការី ក៏បានឧបត្ថម្ភ នូវសម្ភារ:ប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ១៩មួយចំនួន ក្នុងនោះសាលារៀននីមួយៗទទួលបាន រួមមាន ៖

– ម៉ាស់ ៥០០ ម៉ាស់ (សរុប ១០០០ម៉ាស)
– ជែល ៤ ដបធំ (សរុប ៨ដបធំ)
– សាប៑ូ ឆាប ២០ ដុំ (សរុប ៤០ដបដុំ)
– សាប៑ូ ដុំចំនួន ២០ ដុំ (សរុប ៤០ដបដុំ)

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

adm

Leave a Reply

Your email address will not be published. Required fields are marked *