ព័ត៌មានជាតិ

ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍និង ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំងពីរនៃសង្កាត់បារាយណ៍ ក្រុងព្រៃវែងក្រោមអធិបតីភាព ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍(Video inside)

ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍និង ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំងពីរនៃសង្កាត់បារាយណ៍ ក្រុងព្រៃវែងក្រោមអធិបតីភាព ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ នៅព្រឹកថ្ងៃទី 27 ខែ មេសា ឆ្នាំ 2024
ព្រៃវែង:ពិធីប្រកាសសមាសភាពឲក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍និង ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំងពីរនៃសង្កាត់បារាយណ៍ ក្រុងព្រៃវែងក្រោមអធិបតីភាព ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ នៅព្រឹកថ្ងៃទី 27 ខែ មេសា ឆ្នាំ 2024
ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់តារាក៏បានលឿនប្រសាសន៍ណែនាំអោយ
ក្រុមការងារចល័ត និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិនីមួយៗ ត្រូវម្ចាស់ការទទួលខុសត្រូវរៀបចំផែនការសកម្មចាត់ចែងអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព តាមរយៈ៖
ត្រូវក្តាប់ឲ្យបាននៅកម្មវិធីនយោបាយរបស់គណបក្សរាល់គោលការណ៍និងសេចក្តីសម្រេចផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែងទៅតាមភូមិសាស្ត្រ មានទិសដៅ ផែនការ វិធានការរៀបចំយុទ្ធសាស្ត្រធ្វើសកម្មភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីដណ្តើមជោគជ័យជូនគណបក្សប្រជាជនកម្ពុជា សម្រាប់រាល់ការបោះឆ្នោតផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងស្វែងរកការគាំទ្រ និងរបស់ ចូលរួមអនុវត្តកម្មវិធីនយោបាយទាំងនោះការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងសហគមន៍ក្នុងមូលដ្ឋានភូមិ
ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ ស្តាប់នូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានភូមិ
ដោះស្រាយ និងបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានភូមិ ដើម្បី កំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋកសាងផែនការមូលដ្ឋានពង្រឹងពង្រីកបក្ស ចាត់តាំងគ្រប់គ្រង និងពង្រឹងក្រុមបក្ស ដោយក្ដាប់ឱ្យបាននូវសមាជិកបក្ស វាយតម្លៃឱ្យបានច្បាស់លាស់អំពីគុណភាពនៃសមាជិកបក្ស បង្កលក្ខណៈជូនបេក្ខជន ចុះសួរសុខទុក្ខដល់សមាជិកបក្ស
និងប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់គ្រង ពង្រឹងសមាជិកបក្ស និងក្រុមបក្សឱ្យបានរឹងមាំទាំងនយោបាយ និងសតិអារម្មណ៍ ក្ដាប់ឱ្យបានពីសកម្មភាពរបស់គណបក្សផ្សេងៗ ដើម្បីទប់ស្កាត់ និងវាយបកទាន់ពេលវេលាក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន បូកសរុប វាយតម្លៃពីការពង្រឹងមូលដ្ឋាន និងការងារបោះឆ្នោត ជូនក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ធ្វើរបាយការណ៍វាយតម្លៃអំពីវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាព ការដោះស្រាយ
បញ្ហាប្រឈមនានា ជូនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ ដើម្បី រាយការណ៍ជូនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង។
ជាចុងបញ្ចប់ឯកឧត្តម យឹម ភាង បានមានប្រសាស្ត្រឲ្យក្រុមការងារចុះមូលដ្ឋានទាំងអស់ត្រូវចេះចិញ្ចឹមចលនា ត្រូវឧបត្ថម្ភថវិកាប្រចាំខែដើម្បីទ្រទ្រង់គណបក្យ ដើម្បីចំណាយប្រចាំខែ ឬជួយដល់ជនក្រីក្រ អ្នកមានជីវភាពខ្វះខាត ឯកឧត្តមសង្ឃឹមថាយើងនៅដណ្ដើមប្រៀបឈ្នះជារៀងរហូត កន្លងមកសង្កាត់បារាយណ៍រាល់ការបោះឆ្នោតឈ្នះដាច់រហូត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *