ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន សាម៉ន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង

ព្រៃវែង៖ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ក្រសួងព៏ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្វេងយល់អំពីបញ្ហា សំណូបពរ មន្ត្រីរាជការ ពីស្ថានភាព នីតិវិធីពាក់ព័ន្ធនឹងការងារដែលមន្ទីរព័ត៌មានខេត្តព្រៃវែងដែលអនុវត្តកន្លងមក នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្ត របស់មន្រ្តីនៃមន្ទីរព័ត៌មានព្រៃវែងទាំងអស់តាមផ្នែកជំនាញនីមួយៗ ក៏ដូចជាក្នុងការចុះយកព័ត៌មានតាមថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ដើម្បីបង្ហាញដល់មហាជនបានឃើញ  និងទស្សនាអំពីរភាពរីកចម្រើនរបស់ខេត្ត។

ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា ដើម្បីឲ្យការសរសេព័ត៌មានកាន់តែមានគុណភាព ត្រូវអនុវត្តន៍នូវគោលការណ៍ និងគោរពក្រមសីលធម៌ សរសេរព័ត៌មានពិត ឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរព័ត៌មាន ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំថែមទៀត និងត្រូវខិតខំបំពេញការងារ ត្រូវមានវិន័យក្នុងពេលបំពេញការងារ  ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើការប្រកបដោយសមូហភាព និងត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីដែលមានជំងឺ មន្ត្រីជាស្ត្រីមានផ្ទៃពោះ និងមានពិការភាពផងដែរ។

ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែងនោះ ឯកឧត្តម អនុរដ្ឋលេខាធិការក៏បានអញ្ជើញចុះពិនិត្យសកម្មភាពការងារនៅតាមការិយាល័យនីមួយៗនៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងពិនិត្យអំពីវឌ្ឍនភាពរីកចម្រើននៃការសាងសង់អគារព័ត៌មានថ្មី។ ហើយឯកឧត្តម នាំយកនូវសំណើសូមណូមពរ នានា របស់ មន្ទីរ ជូនឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងដោះស្រាយផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *