Related Articles
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៨នាក់,ជាសះស្បើយចំនួន ៨១នាក់ និងស្លាប់ ចំនួន៣នាក់
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៨នាក់,ជាសះស្បើយចំនួន ៨១នាក់ និងស្លាប់ ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ១៣នាក់ ២- ស្រុកកំពង់ត្របែក ចំនួន ១៨នាក់ ៣-ស្រុកស្វាយអន្ទរ ចំនួន ៩នាក់ ៤- ស្រុកពាមរក៍ ចំនួន ៩នាក់ ៥- ស្រុកកំចាយមារ ចំនួន ៧នាក់ ៦- ស្រុកសុីធរកណ្ដាល ចំនួន ៦នាក់ ៧- ស្រុកបាភ្នំ ចំនួន ៤នាក់ ៨- ស្រុកពាមជរ ចំនួន ៤នាក់ ៩- ស្រុកពារាំង ចំនួន ៣នាក់ ១០-ស្រុកកញ្ជ្រៀច ចំនួន ៣នាក់ ១១-ស្រុកមេសាង ចំនួន ១នាក់ ១២-ស្រុកពោធិ៍រៀង […]
«កាព្យនិទានប្រជាជនចំពោះ សង្គមរាស្ត្រនិយមដ៏រុងរឿងនៃក្រាំងទំព័រមាសប្រវត្តិសាស្រ្តកម្ពុជា»
រាជការសង្គម រដ្ឋរាស្ត្រនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្ត្រទាំងអស់គ្នា បានសុខចម្រើន! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្ត្រនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ! រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប។ ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើង រៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយ សន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើន ឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់ មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លួនឯង, […]
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសចាត់វិធានការពិន័យធ្ងន់ធ្ងរបំផុតដោយមិនអាចលើកលែង ចំពោះអ្នកល្មើសនឹងបំរាមគោចរ
ក្នុងឱកាសចុះពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញកាលពីយប់មិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសចាត់វិធានការពិន័យធ្ងន់ធ្ងរបំផុតដោយមិនអាចលើកលែង ចំពោះអ្នកល្មើសនឹងបំរាមគោចរដែលបានដាក់ចេញដោយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ លោក ឃួង ស្រេង បានបញ្ជាក់ថា ការអនុវត្តនូវវិធានការ ដោយបិទបំរាមគោចរខាងលើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសកូវីដ បំលែងថ្មីដែលតា ។ លោកបន្តថា ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំលែងថ្មីនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចបិទបំរាមគោចរចាប់ពីម៉ោង ០៩យប់ដល់ម៉ោង៣ភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។ លោកឃួង ស្រេង ក៏បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល ។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន១ លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅសរុប១៤ខណ្ឌស្មើនឹង២៨គោលដៅ ។ ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត។គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែកក្កដា បានដាក់ចេញនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយក្នុងនោះ ក៏មានការដាក់បំរាមគោចរ ពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ ចាប់ផ្តើមពីថ្ងៃទី៣០ ខែកក្កដា […]