ព័ត៌មានជាតិ

អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំ គណ:ប្រតិភូ រដ្ឋបាលក្រុង សង្កាត់ និងក្រុមការងារ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អៀង ជេដ្ឋ សមាជិកក្រុមប្រឹក្សាខេត្ដ និងជាអតីតប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលបានទទួលមរណ:ភាព ក្នុងជន្មា យុ ៦៥ឆ្នាំ ដោយជរាពាធ

គោរពវិញ្ញាណក្ខន្ធឯកឧត្ដម អៀង ជេដ្ឋព្រឹកនេះ៖លោក សុិន សារ: ប្រធានក្រុមប្រឹក្សាក្រុង និងលោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំ គណ:ប្រតិភូ
រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ និងក្រុមការងារ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អៀង ជេដ្ឋ សមាជិកក្រុមប្រឹក្សាខេត្ដ និងជាអតីតប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលបានទទួលមរណ:ភាព ក្នុងជន្មា
យុ ៦៥ឆ្នាំ ដោយជរាពា ។

ក្នុងឱកាសនោះដែរលោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង និងគណ:ប្រតិភូក្រុងព្រៃវែង បានសំដែងនូវសេចក្តីក្តុកក្ដួល សោកស្តាយ អាឡោះ អាឡៃ អាណិតអាសូរពន់ពេក និងបានចូលរួមរំលែកនូវមរណ:ទុក្ខដ៏សែនក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលកំពុងតែបាត់បង់ លោកឪពុក លោកតា ស្វាមី ជាទីគោរពស្រឡាញ់ នាពេលនេះ ។

ការទទួលមរណ:ភាពរបស់ ឯកឧត្ដម គឺជាការបាត់បង់មួយដ៏ធំធេងនៃសមាជិកក្រុមគ្រួសារ ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អៀង ជេដ្ឋ បានឆាប់ទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានោះគណ:ប្រតិភូក៏បានចូលរួមបុណ្យបច្ច័យមួយចំនួនផងដែរ ។

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

adm

Leave a Reply

Your email address will not be published. Required fields are marked *