Related Articles
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
នាព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយ និងសម្ភារចាំបាច់មួយចំនួន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះ ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ព្រមទាំងបាននាំយក ស័ង្កសី ៦០សន្លឹក, ដែកគោល ០២សុង, ធុងដាក់ទឹក០២, អង្ករ ០៤ការុង, ទឹកសុទ្ធ ០៤កេស, ត្រីខ ០១កេសធំ រួមហ្នឹងថវិកា១,០០០,០០០រៀល (មួយលានរៀល) ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកដល់គ្រួសារជនរងគ្រោះផងដែរ៕
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!
នៅព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ទោ នាង សីហា មេបញ្ជាការ គ១ នៃកម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយមួយចំនួនរួមមាន ៖ សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត , ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ ០១យួរ រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕
ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត«៣ការពារ និង៣កុំ ខណ:អ្នកឆ្លងកូវីដ-១៩ក្នុងខេត្តកើនដល់ជិត ១ពាន់នាក់
ឯកឧត្តម អ៊ុន ចានដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាង១.៥០០គ្រួសារ ធ្វើឡើងនៅវត្តចុងកោះជ្រូក ស្ថិតតនៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តនូវវិធានការ«៣ការពារ និង៣កុំ»ឱ្យបានខ្ជាប់ខ្ជួន ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនឡើងដល់ជាង ៨០០ នាក់ គិតត្រឹមព្រឹកថ្ងៃទី ៣១ ឧសភា។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ចំនួនជនរងគ្រោះជំងឺកូវីដ ១៩ ខាងលើនេះ គឺភាគច្រើនជាកម្មការិនីធ្វើការងារនៅតាមបណ្តារោងចក្រ ដែលមួយរយ:នៃការឆ្លងរីករាលដាលជំងឺនេះ គឺយើងបានបានសម្រេចផ្អាកផ្នែកខ្លះរបស់រោងចក្រ បន្ទាប់ពីស្រាវជ្រាវរកឃើញប្រភព នៃការឆ្លង និងបានបញ្ជួនអ្នកជំងឺទៅព្យាបាល និងយកអ្នកប៉ះពាល់ផ្ទាល់ធ្វើចត្តាឡីស័ក។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា ជាក់ស្តែងរោងចក្រកាត់ដេរមេតថេក ក្នុងស្រុកកំពង់សៀម ជំងឺកូវីដ ១៩ បានចូលដល់ក្នុងរោងចក្រលើកដំបូងតាមរយ:ស្រ្តីជាកម្មការិនីម្នាក់។ ដោយស្រ្តីរូបនោះបានជួបជាមួយមិត្តភក្តិម្នាក់ និងបានជិះរថយន្តជាមួយគ្នា ដោយទំនាក់ទំនងស្និទ្ធស្នាលបន្តិច គឺមិនបានការពារខ្លួនអនុវត្តវិធានការ«៣ការពារ និង៣កុំ» ហើយស្រ្តីម្នាក់នោះបានមកធ្វើការនៅរោងចក្រធម្មតា ពុំបានពិនិត្យសុខភាពបានត្រឹមត្រូវ បណ្តាលឱ្យជំងឺកូវីដ ១៩ចូលដល់កន្លែងធ្វើការ។ ឯកឧត្តមបន្តថា […]