ព័ត៌មានសន្តិសុខសង្គម

ទាញកាំបិតចាក់ចំបំពង់កប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណៈកំពុងផឹកសុីជាមួយគ្នា

ព្រៃវែង៖ ឈ្លោះគ្នាក្នុងវង់ផឹកស៊ីឈានដល់ការទាញកាំបិតចាក់ចំបំពង់កប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចផ្ទះឈ្មោះ ឆោម គីមហេង ភេទស្រី អាយុ៦៨ឆ្នាំ ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ នេះបើតាមប្រភពដែលភ្នាក់ងារសារព័ត៌មាន យើងទទួលបាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ តាមប្រភពថាសពជនរងគ្រោះឈ្មោះ កែវ មករា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ចំណែកជនដៃដល់ឈ្មោះ ឆោម សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បើតាមប្រភពព័ត៌មានពីប៉ូលិសមូលដ្ឋាននៅក្នុងខេត្តព្រៃវែងបានឲ្យដឹងថាកាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៣យប់ ឈ្មោះ ឆោម សុភ័ក្រ និងឈ្មោះ កែវ មករា បានផឹកសុីមានការទំនាស់ពាក្យសំដីគ្នា បណ្តាលឲ្យជនសង្ស័យខឹងក៏ប្រតប់ប្រតាយ បានទាញយកកាំបិតចិត្តបន្លែមកចាក់ចំក របស់ឈ្មោះ កែវ មករា បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ទាក់ទិនការចាក់សម្លាប់គ្នាឆៅៗក្នុងវង់ផឹកស៊ីខាងលើ

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបណ្តាញ ក្រុមHacker មួយក្រុម ដែលបាន Hack ចូល Telegram ជាច្រើន ដើម្បីឆបោកប្រាក់!

រយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០$ ហើយខ្លួនបានវេរទៅឲ្យអស់ ១០,០០០$ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។ តាមរយៈវិធានការជំនាញ និងការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ (ខ្មែរ០១នាក់, ចិន០៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុមHacker នៅឯបរទេស ធ្វើសកម្មភាព ហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។ ជនសង្ស័យទាំង ០៥នាក់រួមមាន៖ ១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។ ២.ឈ្មោះ មាស ស្រីចិន

Read more
ព័ត៌មានសន្តិសុខសង្គម

អ្នកលេងកាំបិតផ្គាក់១៣នាក់ ជាប់ខ្នោះអាវុធហត្ថរាជធានីភ្នំពេញ ព្រោះចំណាំសត្រូវខុស!( Video inside)

IMG_8615 កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្មេងស្ទាវ១ក្រុមប្រហែល២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន១៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០៤ដើមផងដែរ។ ក្រោយពេលស្តាប់ចម្លើយ ក្រុមក្មេងទំនើងទាំង១៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ចូលកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយធ្លាប់ឃើញក្រុមក្មេងស្ទាវទាំងនោះ ឧស្សាហ៍អង្គុយលេងក្នុងផ្ទះមួយនោះ និងឃើញម៉ូតូម្ចាស់ផ្ទះ ស្មានថាជាម៉ូតូរបស់ភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ក៏ចូលកាប់បំផ្លាញម៉ូតូនោះតែម្តង។  បច្ចុប្បន្នជន ក្រុមក្មេងទំនើងទាំង១៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Read more
ព័ត៌មានសន្តិសុខសង្គម

ចេញឆក់ភ្លាត់ស្នៀត កាត់មុខកម្លាំងល្បាត អាវុធហត្ថភ្នំពេញ ជាប់ខ្នោះបានសម្រេច!

កាលពីវេលាម៉ោងប្រមាណ ២៣និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច លើផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះ ជាជនជាតិចិន កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងរួច បម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន កំពុងល្បាតក្បែរនោះក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ ឈ្មោះ ឡេង បូរិន ហៅជឺ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ ថន នុន ភេទប្រុស អាយុ២១ឆ្នាំ។ ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ប្រគល់ឲ្យជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Read more
ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនសម្ដេចក្រឡាហោម ស ខេង

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ៕ ចូលឆាណែលតេលេក្រាម៖ t.me/PreyVengPolice

Read more
ព័ត៌មានសន្តិសុខសង្គម

ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត!

ភ្នំពេញ% កាលពីវេលាម៉ោងប្រមាណ ០៧និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់(ប្រុស០១ ស្រី០១) ជិះគេចខ្លួនតែម្តង តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏បានធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ២២២កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១- ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ, ៣- ឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ សាន រីដា (ហៅដឺ) បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើ

Read more
ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

  (ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ាន លើកទី១២ (12th ASEAN Para Games) ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ ពិធីបើកជាផ្លូវការ នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ បានដំណើរការទៅប្រកបដោយសុវត្ថិភាព ជាមួយមោទនភាពជាតិខ្មែរជាប្រវត្តិសាស្ដ្រ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ,

Read more
ព័ត៌មានសន្តិសុខសង្គម

ធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ បញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោងប្រមាណ ២១នឹង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី ក្រុមជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ និងស្រែកគម្រាមថា នឹងកាប់សម្លាប់ចោល ធ្វើឲ្យជនរងគ្រោះភ័យខ្លាច ក៏បណ្តោយ ឲ្យក្រុមជនសង្ស័យ លើកយកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ស្លាកលេខ ភ្នំពេញ 1KB-0837 ពីជនរងគ្រោះ ជិះគេចបាត់ទៅតែម្តង។   បន្ទាប់មក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះ បានប្តឹងមកអាវុធហត្ថរាជធានីភ្នំពេញ អំពីករណីធាក់ប្លន់ខាងលើនេះ។ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះរួច អាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតប្រទះឃើញម៉ូតូជនរងគ្រោះកំពុងត្រូវបានបុរសម្នាក់ជិះនៅលើដងផ្លូវ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញដូច្នោះកម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ ក៏បានបើកម៉ូតូចូលសំដៅទៅរក បុរសដែលកំពុងបើកម៉ូតូរបស់ជនរងគ្រោះម្នាក់នោះ យ៉ាងប្រកៀកប្រកិត រហូតមកដល់ចំណុចបន្ទប់ជួលលេខ១២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស

Read more
ព័ត៌មានសន្តិសុខសង្គម

ឆក់កាបូបបានសម្រេច គេចខ្លួនបាន១០ថ្ងៃ ចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បានដដែល!(Video inside)

ភ្នំពេញ% កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី  មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ ០៤គ្រឿងអមគ្នាធ្វើសកម្មភាព។  អំពើអកុសល ពិតជាមិនអាចគេចផុតពីច្បាប់កម្មផលមែន បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់បានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ បានប្រទះឃើញការផ្សព្វផ្សាយក្នុងបណ្តាញហ្វេសប៊ុក ក៏ចាត់វិធានការណ៍ស្រាវជ្រាវតាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា រហូតឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ មានឈ្មោះ ហូយ សុភ័ក្រ អាយុ១៩ឆ្នាំ មុខរបរសិស្ស និង ឈ្មោះ ធឿន ចាន់រដ្ឋា ហៅវុត្ថា អាយុ២០ឆ្នាំ

Read more
ព័ត៌មានសន្តិសុខសង្គម

បុរសវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណ:ពេលគាត់ទៅយកគោដែលចងនៅឯវាលស្រែក្បែរភូមិ

ស្រុកពារាំង:ភ្លៀងខ្យល់លាយឡំនិងផ្គរន្ទះបណ្តាលអោយបុរសវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណ:ពេលគាត់ទៅយកគោដែលចងនៅឯវាលស្រែក្បែរភូមិ។ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:៣០នាទីល្ងាចនៅចំណុចខាងកើតភូមិមេលប់   ប្រហែល៤០០ម៉ែត្រ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ម៉ៅ ពៅ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់នៅចំណុចខាងលើ។  បច្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។ គួររំលឹកផងដែរថារដូវវស្សាជិតចូលមកដល់ហើយ គឺតែងតែមានភ្លៀង ផ្គរ រន្ទះ ដូច្នេះយើងទាំងអស់គ្នាគួរប្រុងប្រយ័ត្នជាពិសេសពេលមេឃកំពុងភ្លៀងកុំចេញទៅវាលស្រែ ឬជ្រកក្រោមដើមឈើ និងមួយទៀតរាល់គ្រឿងអេឡិចត្រូនិកដែលមានជាតិវិទ្យុសកម្មត្រូវបិតអោយអស់ដើម្បីការពាររាល់ហានីភ័យណាមួយដែលអចកើតឡើងជាយ:ថាហេតុ៕

Read more