ព័ត៌មានសន្តិសុខសង្គម

ករណីចុះបង្ក្រាបគ្រឿងចក្រវ៉ៃព្រៃភ្នំរុករករ៉ែ ប្រៀបដូចវ៉ៃបំបែកឆ្នាំងបាយអាជ្ញាធរខេត្តពោធិ៍សាត់!

  (ពោធិ៍សាត់) ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះដោយផ្ទាល់បង្ក្រាបបទល្មើសឈូសឆាយព្រៃភ្នំរុករករ៉ែ នៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះត្រូវបានក្រុមមន្ត្រីដែលចូលរួមនិយាយថា វាប្រៀបដូចជាការហែកសំពត់ពុករលួយរបស់ពួកមន្ត្រីខេត្តពោធិ៍សាត់ ជាពិសេសរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្ត។ យ៉ាងណាក៏ដោយមិនទាន់មានជនណាម្នាក់ ត្រូវបានផ្ដន្ទាទោសនៅឡើយទេ។ គេកំពុងរង់ចាំមើលថា តើពួកអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងនេះ រួចខ្លួនដោយស្រួលឬយ៉ាងណា? នាព្រឹកថ្ងៃសៅរ៍ទី ២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៤៥ នាទីព្រឹកលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សហការជាមួយលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ រួមជាមួយនឹងប្រធានមន្ទីរបរិស្ថាន និងកងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសគ្រឿងចក្រអេស្កាវ៉ាទ័រកាយ នឹងវ៉ៃព្រៃភ្នំរុករករ៉ែនៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ ក្នុងនោះមានមេការគ្រឿងចក្រ ១នាក់ ផងដែរ និងបានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ភ្នំដែលឈ្មួញកំពុងដាក់គ្រឿងចាក់វ៉ៃព្រៃ កាយដើម្បីរុករករ៉ែ នៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ប្រជាពលរដ្ឋក៏ធ្លាប់ឃើញកម្លាំងអង្គការវ៉ាយអេត ចុះទៅទីនោះផងដែរ។

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បានបំប៉ន មេរៀនស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយគ្រូជំនាញមកពីប្រទេសអូស្រ្តាលី!

ភ្នំពេញ% ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកបំប៉នមេរៀន ស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយ លោក Paul Johnstone ដែលជាគ្រូបង្ហាត់ជំនាញស្វ័យការពារខ្លួន (Krav Maga) និងជំនាញការសង្រ្គោះបឋមក្នុងពេលប្រតិបត្តិការមកពីប្រទេសអូស្រ្តាលី ក្រោមការសម្របសម្រួលរបស់ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូប។ បន្ទាប់ពីបានធ្វើការបង្ហាត់បង្រៀន នូវមេរៀនរួចមក លោក Paul Johnstone ក៏បានប្រគល់ជូននូវសម្ភារសង្រ្គោះបឋមក្នុងពេលប្រតិបត្តិការមួយចំនួន ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕

Read more
ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមានបណ្តេញចេញពីក្របខណ្ឌ បើមានសមាជិកអាវុធហត្ថរូបណា ជាប់ពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ% ការព្រមានរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជ អាវុធហត្ថរយៈពេល៩ខែ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣។ មានប្រសាសន៏នៅក្នុងពិធីនោះ លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់មេបញ្ជាការរង ទទួលជំនាញ មេបញ្ជាការតាមបណ្ដាខណ្ឌទាំង១៤ និងប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន។ ហើយអ្វីដែលជាជាអត្ថិភាពទៀតនោះ គឺត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជា ពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា…..៕

Read more
ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ។ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបាន​អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ%កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣  ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្សពួកម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣។ ករណីថ្មីទៀត មានជនសង្ស័យម្នាក់ទៀត មិនត្រឹមតែក្លែង​បន្លំ​ជា​សមត្ថកិច្ចអាវុធហត្ថ ប៉ុណ្ណោះទេ ថែមទាំងក្លែងជានគរបាលផង និងមេធាវី ថែមទៀតផង ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ ជាអាជីព តាមរយៈបណ្តាញសង្គម តេឡេក្រាម និងហ្វេសបុក ត្រូវបាន កម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើស ព្រហ្ម​ទណ្ឌ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការជាមួយ​ កម្លាំងជំនាញ​មូលដ្ឋានអាវុធហត្ថ​ខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថ​ខណ្ឌទួលគោក ចុះឃាត់ខ្លួនជាក់ស្តែង ​កាលពីថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣

Read more
ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរលួច និងកាច់កម៉ូតូយ៉ាងសកម្ម ៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

ភ្នំពេញ%កាលពីវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបំណងលួចសម្ភារមានតម្លៃផ្សេងៗ។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ភ្លាមៗ។ ក្រោមវិធានការជំនាញជនសង្ស័យបានបន្តចង្អុលបង្ហាញទៅឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុច បន្ទប់ផ្ទះសំណាក់បឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតមកដល់ម៉ោង ១៤និង៥០នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជនសង្ស័យទី៣ ឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ នៅចំណុចធនាគារមួយកន្លែង ផ្លូវ២៨៩ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ តាមចម្លើយសារភាពរបស់

Read more
ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនដំណើរបំពេញបេសកកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនដំណើរបំពេញបេសកកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ អញ្ជើញចូលរួម “មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ​២០២៣។

Read more
ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ ប្រើល្បិចឆបោកជនរងគ្រោះយកប្រាក់ ដោយប្រាប់ថារត់ការដោះលែងអ្នកទោស ចុងក្រោយជាប់ទោសខ្លួនឯង!

ភ្នំពេញ%កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីបុរសម្នាក់បានប្រើល្បិចឆបោកយកប្រាក់ពី ជនរងគ្រោះ ត្រូវជាសាច់ញាតិរបស់ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០២៣ ​ខ្លួន និងកូនស្រី បានជួបនឹងជនសង្ស័យ នៅមុខបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរូបគេបានដើរមកប្រាប់ថាគេជាអ្នករត់ការដោះលែងអ្នកទោសជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បន្ទាប់មកខ្លួនក៏ពឹងពាក់ជនសង្ស័យនោះឲ្យជួយដោះស្រាយរឿង កូនប្រុសខ្លួនម្នាក់ ដែលត្រូវសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយជនសង្ស័យបានសួរខ្លួនថា មានលទ្ធភាពប៉ុន្មានសម្រាប់ធ្វើការដោះស្រាយជាមួយសមត្ថកិច្ច។​ បន្ទាប់មកខ្លួនបានប្រគល់លុយឲ្យទៅជនសង្ស័យចំនួន ៦សែនរៀល សិន និងក្រោយមកក៏ធ្វើការផ្ញើលុយចំនួន ១លាន ៤សែន រៀល និងផ្ញើជាបន្តបន្ទាប់ទៀត តាមរយៈលេខរបស់ជនសង្ស័យ ដោយជនសង្ស័យសន្យាថានឹងជួយដោះស្រាយជាមួយតុលាការ ដើម្បីជួយឲ្យកូនខ្លួនរួចទោសចេញមកវិញ។ បន្ទាប់ពីទទួលបានលុយរួចហើយ ជនសង្ស័យបានបិទទូរស័ព្ទមិនអាចទំនាក់ទំនងបាន ពេលនោះទើបខ្លួនដឹងថាបានចាញ់បោកជនសង្ស័យ។ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២៣ ខ្លួនរួមជាមួយសាច់ញាតិ ក៏បានប្តឹងទៅកាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយបានធ្វើការណាត់ជួបជាមួយជនសង្ស័យតាមរយៈបណ្តាញសង្គម តេឡេក្រាម ដោយឲ្យមកជួបគ្នានៅណុចស្ថានីយ៍ប្រេងឥន្ធនៈ

Read more
ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ%កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីជនសង្ស័យមួយក្រុមបានចូលលួចសម្ភារមួយចំនួននៅក្នុងដីឡូតិ៍មួយកន្លែង នៅចំណុចភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់ទីតាំងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។ ជនទាំង០៥នាក់ រួមមាន ៖ ១-ឈ្មោះ សៅ សិលា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ ។ ២-ឈ្មោះ សៅ ហ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៣-ឈ្មោះ ហ៊ុយ រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់។ ៤-ឈ្មោះ នៅ ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៥-ឈ្មោះ សម្បត្តិ សាវេត ហៅ ខ្មៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ

Read more
ព័ត៌មានសន្តិសុខសង្គម

1291 ទូរស័ព្ទឥតគិតប្រាក់24ម៉ោង ដែលអាចតេចូលពីគ្រប់ប្រព័ន្ធ!(Video inside)

ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ 1291 អាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ ដែលមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រង់ចាំបម្រើ 24h/24h។ ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យពួកយើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។ សូមអរគុណ!

Read more