ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែងផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ

ឯកឧត្តម ជា សុមេធី  អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ។ នាឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វ ហេតុជាតិមាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងភរិយា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយក្នុងការរៀបចំទីតាំងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២

ព្រៃវែង÷នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ ខ្ញុំបាទ និងភរិយា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយក្នុងការរៀបចំទីតាំងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២ ដែលនឹងចូលមកដល់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ស្ថិតនៅសួន​ សម្ដេចអគ្គមហាធម្មពោធិ៍សាល​ ជា​ ស៉ីម​ ភូមិ១ សង្កាត់​កំពង់លាវ​ ក្រុងព្រៃវែង​ ខេត្តព្រៃវែង។​ ពិធីនេះ ក៏មានការចូលរូមពីថ្នាក់ដឹកនាំខេត្ត រួមមាន ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ និងសហការីជាច្រើននាក់។ សូមជម្រាបថា ពិធីនេះបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ពស២៥៦៥ ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីទាំងមូលផង និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។ សារជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងដល់បារមីខេត្តព្រៃវែងទាំងមូល និងទេវតាឆ្នាំថ្មី ព្រះនាម «កិរិណីទេវី» ជាទេពធីតាសង្ក្រាន្តប្រចាំថ្ងៃព្រហស្បតិ៍​ គង់នៅចាតុម្មហារាជិកាមី

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែជម្រុះ នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសានេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែជម្រុះ នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កសិដ្ឋានដាំបន្លែជាលក្ខណ: hydroponic សាលាដ ត្រសក់ផ្អែម និងប៉េងប៉ោះ ក្រៅពីនោះដាំលើដី សរុប ៣៨ មុខបន្លែ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងសៀមរាបទាំងមូល។ បច្ចុប្បន្នសកម្មភាពនៃការដាំដុះបានធ្លាក់ចុះបន្តិច ដោយសារវិបត្តិជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាម្ចាស់កសិដ្ឋានសង្ឃឹមថាផលិតកម្មបន្លែនឹងកើនឡើងវិញក្រោយពេលវិបត្តិនេះ និងជាពិសេសបន្ទាប់ពីព្រលាន យន្តហោះខេត្តសៀមរាបថ្មីសាងសង់រួច ដែលអាចទទួលភ្ញៀវទេសចរណ៍បានរាប់លាននាក់។ សំខាន់ជាងនេះ កសិដ្ឋានគ្រោងរៀបចំជាកសិទេសចរណ៍ផងដែរនាពេលអនាគត ដោយសារកសិដ្ឋានមានលក្ខណ:អំណោយផល សំអាងលើដី ទឹក ហេដ្ឋារចនាសម្ព័ន្ធ សួនបន្លែ ដំណាំឈើហូបផ្លែ ផ្ទះសំណាក់ និងទេសភាពជើងភ្នំគូលេន។ល។ លក្ខខណ្ឌដ៏ល្អទាំងអស់នេះ ម្ចាស់កសិដ្ឋានសង្ឃឹមថានឹងអាចធ្វើការទាក់ទាញ និងស្រូបយកភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅស្រុកមកទស្សនាកម្សាន្តបានយ៉ាងច្រើន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋានបន្ត សកម្មភាពផលិតរបស់ខ្លួន បើទោះបីយើងជួបបញ្ហាទីផ្សារ ប៉ុន្តែនិន្នាការនៃការកើនឡើងភ្ញៀវទេសចរណ៍នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក ចំពោះគម្រោង ធ្វើកសិទេសចរាណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាព និងគាំទ្រទាំងស្រុង។

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះមកសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្គ្រាបបទល្មើសជលផលដែលកំពុងបំពេញបេសកកម្មឈរជើងនៅតាមតំបន់សំខាន់ៗ

នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខាធិការ ណៅ ធួក ឯកឧត្តម អ៊ុង សំអាត ឯកឧត្តម ហាស់ សារ៉េត ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញមួយចំនួនទៀត បានអញ្ជើញចុះមកសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្គ្រាបបទល្មើសជលផលដែលកំពុងបំពេញបេសកកម្មឈរជើងនៅតាមតំបន់សំខាន់ៗដែលបានកំណត់តាមស្មារតីនៃកិច្ចប្រជុំអន្តរ ក្រសួងកាលពីថ្ងៃទី២៦ ខែមីនាកន្លងមក និងចុះពិនិត្យស្ថានភាពបទល្មើសជលផលជាក់ស្តែង ក្នុងខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។ កម្មវិធីទី១ ៖ ធ្វើដំណើរដោយកាណូត ពីកំពង់លួង មកជ្រោយស្តី ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញចុះមកពិនិត្យទីតាំងបញ្ហាការដ្ឋានឈរជើងក្រុមអន្តរាគមន៍ជ្រោយស្គី (ខេត្តពោធិ៍សាត់)។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ម៉ៅ ពៅ ប្រធានក្រុមអន្តរាគមន៍រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូលះបងរបស់សមាជិកក្រុមអន្តរាគមន៍ទាំងអស់ដែលកំពុងបំពេញបេសកកម្មជូនជាតិ និងប្រជាជនក្នុងបុព្វហេតុការពារធនធានធម្មជាតិ (មច្ចជាតិ និងព្រៃលិចទឹក) និងសហការ បង្រ្គាបបទល្មើសជលផលក្នុងបឹង

Read more